Cctimesw1140xh150cm copy

ឯកឧត្តម សាយ សំអាល់ ទូន្មានដល់សិស្សទៅរៀននៅចិនបើកចំហទទួលយកនូវចំណេះដឹង

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន (រូបភាព៖ ក្រសួងបរិស្ថាន)

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១១ កញ្ញា នៅទីស្តីការក្រសួងបរិស្ថាន បានជួបសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍ចំនួន ២៤នាក់ ដែលគ្រោងនឹងចេញទៅបន្តការសិក្សាមុខជំនាញនានានៅប្រទេសចិននាចុងខែកញ្ញា នេះ។ ឯកឧត្តម សាយ សំអាល់ បានផ្តាំផ្ញើដល់និស្សិតជ័យលាភីទាំងអស់ត្រូវបើកចំហនិងទទួលយកនូវចំណេះដឹងនិងបទពិសោធល្អៗនៅប្រទេសចិនដើម្បីបង្កើនចំណេះដឹង និងចូលរួមកសាងកម្ពុជាជាផ្ទះរបស់យើងទាំងអស់គ្នា។

ឯកឧត្តម សាយ សំអាល់ នៅក្នុងការជួបសំណេះសំណាលនេះ បានលើកឡើងថាឈរលើមូលដ្ឋាននៃកិច្ចខិតខំប្រឹងប្រែងសិក្សារៀនសូត្រដែលទទួលបានពីអាហារូបករណ៍នេះនឹងធ្វើឱ្យជីវិតរបស់ជ័យលាភីអាហារូបករណ៍កាន់តែមានភាពស្រស់បំព្រង និងជឿជាក់លើខ្លួនឯង ហើយជឿថានិស្សិតទាំងអស់នឹងអាចធ្វើបាន។

ជាមួយគ្នានេះឯកឧត្តម សាយ សំអាល់ បានផ្តាំផ្ញើដល់និស្សិតជ័យលាភីទាំងអស់ត្រូវបើកចំហនិងទទួលយកនូវចំណេះដឹងនិងបទពិសោធល្អៗថ្មីៗដែលពេលទៅសិក្សានៅប្រទេសចិនដើម្បីបង្កើនចំណេះដឹងនិងបទពិសោធសម្រាប់ខ្លួនឯងនិងជំនាញរបស់ខ្លួនដើម្បី«ចូលរួមកសាងកម្ពុជាជាផ្ទះរបស់យើងទាំងអស់គ្នា»។

ទន្ទឹមនិងនោះ ឯកឧត្តម សាយ សំអាល់ ក៏បានលើកទឹកចិត្តនិស្សិតទាំងអស់ឱ្យយកចិត្តទុកដាក់លើការកសាងបំណិនជីវិតដែលជាផ្នែកមួយយ៉ាងសំខាន់ធ្វើឱ្យជីវិតនិងជំនាញរបស់យើងកាន់តែមានតម្លៃខ្លាំង៕

រូបភាព៖ ក្រសួងបរិស្ថាន
រូបភាព៖ ក្រសួងបរិស្ថាន
រូបភាព៖ ក្រសួងបរិស្ថាន
រូបភាព៖ ក្រសួងបរិស្ថាន
រូបភាព៖ ក្រសួងបរិស្ថាន
រូបភាព៖ ក្រសួងបរិស្ថាន


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង