Cctimesw1140xh150cm copy

សហព័ន្ធត្រចៀកកាំកម្ពុជាឈ្នះពានរង្វាន់«ភាពជាអ្នកច្នៃប្រឌិតត្រចៀកកាំ»នៅម៉ាឡេស៊ី

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកជំទាវ វ៉ា សុជិន តំណាងប្រតិភូសហព័ន្ធត្រចៀកកាំកម្ពុជាឡើងទទួលពានរង្វាន់ នៅម៉ាឡេស៊ី នៅថ្ងៃទី ១០ កញ្ញា ឆ្នាំ២០២២។

ម៉ាឡេស៊ី៖ សហព័ន្ធត្រចៀកកាំកម្ពុជា នៅថ្ងៃទី ១០ កញ្ញានេះ បានជាប់ចំណាត់ថ្នាក់លេខមួយ និង ឈ្នះពានរង្វាន់ «Best Creative Award» ក្នុងការប្រកួតអាហារវប្បធម៌ត្រចៀកកាំ នៅប្រទេសម៉ាឡេស៊ី។ជាពានរង្វាន់ដែលផ្តោតលើភាពជាអ្នកច្នៃប្រឌិតនៃការផលិតអាហារចៀកកាំ ប្រកបដោយគុណភាពខ្ពស់ តាមស្តង់ដារអនាម័យអន្តរជាតិ។

សមាជិករបស់សហព័ន្ធត្រចៀកកាំកម្ពុជា តំណាងឱ្យកម្ពុជា បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ឆ្ពោះទៅម៉ាឡេស៊ី ដើម្បីចូលរួមការប្រកួតអាហារវប្បធម៌ត្រចៀកកាំ ដែលប្រទេសម៉ាឡេស៊ីទទួលធ្វើជាម្ចាស់ផ្ទះ។ក្នុងការប្រកួតនោះ មានការចូលរួមពីប្រទេសមួយចំនួនក្នុងតំបន់អាស៊ានមានជាអាទិ៍ ម៉ាឡេស៊ី កម្ពុជា ថៃ ឥណ្ឌូណេស៊ី។

លោកជំទាវ វ៉ា សុជិន ដឹកនាំក្រុមប្រតិភូសហព័ន្ធត្រចៀកកាំកម្ពុជាទៅចូលរួមប្រកួតកម្មពិធីវប្បធម៌ត្រចៀកកាំអាស៊ាន។លោកជំទាវវ៉ា សុជិន បានមានប្រសាសន៍ថា:ពានរង្វាន់ «Best Creative Award» គឺផ្តោតលើ កាកែឆ្នៃសោភ័ណ្ឌភាព រស់ជាតិ និងគុណភាព។

សម្រាប់លោកជំទាវ វ៉ា សុជិន ក្នុងនាមជាសហគ្រិនស្ត្រីខ្មែរមួយរូប លោកជំទាវពិតជាមានអារម្មណ៍រំភើប និង មានមោទភាព ចំពោះការទទួលបាននូវជ័យលាពភីនេះ គឺការបង្ហាញនូវឧត្តមភាព នៃភាពបុឹនប្រសប់ក្នុងការកែឆ្នៃម្ហូបអាហារដោយធ្វើពីសំបុកត្រចៀកកាំ តាមរយៈសមាជិកសហព័ន្ធត្រចៀកកាំកម្ពុជា។ក្រៅពីទទួលបាននូវពានរង្វាន់ លោកជំទាវថែមទាំងទទួលបាននូវវិញ្ញាបនបត្រ និង ប័ណ្ណសរសើរចំនួន៣ទៀតផងដែរ។

សហព័ន្ធប្រចៀកកាំកម្ពុជា ធ្វើសកម្មភាពជាផលប្រយោជន៍ជាតិ កែច្នៃផលិតផលត្រចៀកកាំ បង្កើតអោយមានវេទិកាសំរាប់សមាជិក ធ្វើការ ផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ដើម្បីផលប្រយោជន៍របស់សមាជិក។សម្រាប់ការប្រកួតនៅ ប្រទេសម៉ាឡេស៊ី ថ្មីៗនេះ នឹងផ្តល់នូវបទពិសោធន៍ និង មេរៀនជាច្រើនទៀតដល់សមាជិកដែលបានចូលរួម៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង