
វ៉ាស៊ីនតោន៖ អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre បានអះអាងថា ខ្លួនមិនមានចេតនារំលោភអរិភាពចំពោះកូរ៉េខាងជើងទេ ហើយនៅតែបន្តស្វែងរកការទូតជាមួយប្រទេសនេះ។ ការប្រកាសស្វែងរកការចចារកាទូតជាមួយកូរ៉េខាងជើងនេះធ្វើឡើងក្រោយភាពតានតឹងកូរ៉េខាងជើងជាមួយអាម៉េរិកនៅតែបន្តភាពរកាំរកូស។
បើតាមលោកស្រី Jean-Pierre បានឲ្យដឹងថាថាកូរ៉េខាងជើងបានកំណត់ជាផ្លូវការនូវសិទ្ធិប្រើប្រាស់ការវាយប្រហារនុយក្លេអ៊ែរជាមុនដើម្បីការពារខ្លួននៅក្នុងច្បាប់ថ្មីមួយដែលមេដឹកនាំគីមជុងអ៊ុនចុះកិច្ចព្រមព្រៀង ដោយលោកស្រីបន្ថែមថាកូរ៉េខាងជើងធ្វើបែបនេះកំពុងតែដុតកំដៅជាមួយលោកខាងលិចបន្ថែមទៀត៕