Yearendyearend1140x150

ភ្លៀងធ្លាក់ខ្លាំងបានជន់លិចជាយក្រុងហាណូយបង្ខំឱ្យមានការជម្លៀសចេញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ទឹក​ជន់​លិច​ផ្លូវ​មួយ​ខ្សែ​ក្នុង​ស្រុក​ជួង​ម៉ី កាល​ពី​យប់​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០២២

ហាណួញ៖ អ្នកស្រុកនៅជាយក្រុងហាណូយ បាននឹងកំពុងប្រឈមមុខនឹងការជន់លិចទឹកក្នុងជម្រៅ ៥០ សង់ទីម៉ែត្រ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងកាលពីយប់ថ្ងៃព្រហស្បតិ៍។ ពលរដ្ឋវៀតណាមនៅតាមជាយក្រុងជាច្រើនគ្រួសារបានបង្ខំចិត្តជម្លៀសខ្លួនចេញពីតំបន់លិចទឹកទៅកាន់ទីសុវត្ថិភាពជាបណ្តោះអាសន្ន។

បើតាមមន្រ្តីវៀតណាមបានឲ្យដឹងថាក្រុមអ្នកស្រុកបានចាប់ផ្តើមធ្វើដំណើរទៅកាន់សាលាមធ្យមសិក្សា Xuan Mai ដើម្បីរកកន្លែងជ្រកកោនជាបណ្តោះអាសន្ន ម៉ូតូនិងរថយន្តរាប់សិបគ្រឿងត្រូវចតនៅមាត់ទ្វារភូមិ ដោយសារទឹកបានចូលផ្លូវធំតាំងពីម៉ោង៦ល្ងាចដោយកម្ពស់ទឹកកើនដល់ ជម្រៅ ៥០ សង់ទីម៉ែត្រ។

ដោយឡែកស្រុក ជួង​ម៉ី នៃទីក្រុងហាណូយ គឺជាតំបន់ទាប ដែលជារឿយៗរងផលប៉ះពាល់ដោយទឹកជំនន់ និងលំហូរនៃទន្លេ Bui ។ នៅពេលមានភ្លៀងធ្លាក់ កម្រិតទឹកក្នុងទន្លេនឹងកើនឡើង ហើយជន់លិចស្រុក ជួង​ម៉ី ។ ប្រជាពលរដ្ឋបានឲ្យដឹងថា នៅវេលាម៉ោង៥ល្ងាច ទឹកទន្លេនៅមានចម្ងាយប្រហែល២០សង់ទីម៉ែត្រ ពីផ្លូវមុននឹងទម្លុះចូលផ្លូវធំយ៉ាងលឿន និងទម្លាយចូលផ្ទះប្រជាពលរដ្ឋជាច្រើនរយខ្នង។ អ្នកស្រុកបន្តថា ឆ្នាំនេះទឹកឡើងលឿនពេក ពេលខ្ញុំដាក់គ្រែក្នុងកន្លែងខ្ពស់ ទឹកបានទៅដល់ទូរទស្សន៍រួចហើយ លើកម្ពស់៥០សង់ទីម៉ែត្រ កម្ពស់ទឹកបានហក់ឡើងកាន់តែជ្រៅទៅៗដល់ចុងភូមិ Bui Xa ដោយក្រុមគ្រួសារបានយកសម្ភារៈទាំងអស់របស់ពួកគេទៅកន្លែងមានសុវត្ថិភាព។

លោក Nguyen Manh Ha ប្រធានក្រុង Xuan Mai បាននិយាយថា អាជ្ញាធរបានជម្លៀសមនុស្សចាស់ និងកុមារជាង ១០ នាក់ទៅកាន់ទីទួលសុវត្ថិភាព។ លោកបានមានប្រសាសន៍ថា៖ សមាជិកកងជីវពល អ្នកស្ម័គ្រចិត្ត និងទាហាននៅក្នុងតំបន់បានត្រៀមខ្លួនជាស្រេចក្នុងការឆ្លើយតបប្រសិនបើមានទឹកជំនន់ខ្លាំងកើតឡើង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង