
កូឡាឡាំពួរ៖ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Datuk Seri Saifuddin Abdullah បានមានប្រសាសន៍ កោតសរសើរដល់ អាជ្ញាធរអនុវត្តច្បាប់ប្រទេសកម្ពុជា មានវិជ្ជាជីវៈខ្ពស់ក្នុងការជួយសង្គ្រោះជនរងគ្រោះពីការជួញដូរមនុស្ស។
លោក Saifuddin បានថ្លែងអំណរគុណចំពោះអាជ្ញាធរកម្ពុជាដែលបានជួយ ជាពិសេសសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់ការណែនាំច្បាស់លាស់ដល់អាជ្ញាធរអនុវត្តច្បាប់ឱ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការជួយសង្គ្រោះជនរងគ្រោះពីការឆបោកក្នុងប្រទេស។
លោករដ្ឋមន្ត្រីការបរទេសរូបនេះ បានថ្លែងថាយ៉ាងដូច្នេះថា “អាជ្ញាធរអនុវត្តច្បាប់ប្រទេសកម្ពុជាមានទទួលខុសត្រូវខ្លាំង ពួកគាត់បានប្ដេជ្ញាស្វែងរកជនរងគ្រោះដែលបាត់ខ្លួន។ ពួកគាត់មានវិជ្ជាជីវៈខ្ពស់ ហើយមានវិធីផ្ទាល់ខ្លួនក្នុងការកំណត់ទីតាំងជនរងគ្រោះ។”

លោក Saifuddin បន្តថា តាមទិន្នន័យដែលបានរកឃើញនិងជួយសង្គ្រោះជនរងគ្រោះ អាចមើលឃើញពីសមត្ថភាពរបស់អាជ្ញាធរប្រទេសកម្ពុជា។ នៅពេលសួរអំពីជនបរទេសជាច្រើននាក់បានធ្លាក់ចូលទៅក្នុងអន្ទាត់ឆបោកការងារនៅប្រទេសកម្ពុជា។
លោក Saifuddin បានបន្ថែមទៀតថា អន្ទាត់ឆបោកការងារប្រភេទនេះមិនត្រឹមតែកើតឡើងនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ គ្រាន់តែបច្ចុប្បន្ននេះ ទិន្នន័យពាក់ព័ន្ធនឹងករណីនេះជាច្រើន។
លោកបានសង្កត់ធ្ងន់ថា “ប្រសិនបើអ្នកនៅចងចាំ កាលពីមុន មានប្រជាជនម៉ាឡេស៊ីដែលបានធ្លាក់ចូលទៅក្នុងអន្ទាត់ឆបោកការងារនៅអាហ្វ្រិកខាងត្បូង ។ នាពេលបច្ចុប្បន្ននេះ អាជ្ញាធរប្រទេសកម្ពុជាបានសន្យាថានឹងជួយសង្គ្រោះជនរងគ្រោះទាំងអស់។ យើងខ្ញុំសូមថ្លែងអំណរគុណខ្លាំងណាស់ចំពោះករណីនោះ។"