
ភ្នំពេញ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី០៩ ខែកញ្ញានេះ បានចេញសេចក្តីបំភ្លឺ តបនឹងរបាយការណ៍មួយចំនួនទាក់ទងនឹងករណីជនបរទេសដែលត្រូវបានលួង/បោក បញ្ឆោត ឲ្យមកធ្វើការដោយខុសច្បាប់នៅកម្ពុជា។
ជាមួយនឹងការអនុវត្តន៍នូវគោលនយោបាយនេះ គឺទាមទារឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ត្រូវមានឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្តខ្ពស់ សំដៅផ្តល់ផលប្រយោជន៍ជូនប្រជាជន និងធ្វើឱ្យវិស័យប្រៃសណីយ៍សម្រេចបាននូវសក្ដានុពលពេញលេញ ជាវិស័យចូលរួមចំណែកគាំទ្រពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។
បើតាមសេចក្តីបំភ្លឺរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ដើម្បីជាការបំភ្លឺទៅលើរបាយការណ៍មួយចំនួនទាក់ទងនឹងករណីជនបរទេសដែលត្រូវបានល្បង/បោក បញ្ឆោតឲ្យមកធ្វើការដោយខុសច្បាប់នៅកម្ពុជា ជាពិសេសអំពី “ភាពធ្ងន់ធ្ងរ» នៃបញ្ហានេះ និង *ស្ថានភាពដ៏អាក្រក់» ដែលជនរងគ្រោះទទួលរងហើយដែលធ្វើឲ្យប៉ះពាល់ដល់មុខមាត់កម្ពុជា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ចដើម្បីជួយសង្គ្រោះជនរងគ្រោះ ក្នុងការ ប្រយុទ្ធប្រឆាំងយ៉ាងស្វិតស្វាញនឹងឧក្រិដ្ឋកម្មឆ្លងដែននេះ ដែលបាននិងកំពុងកើតឡើងនៅគ្រប់ ទីកន្លែងក្នុងពិភពលោក អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមបង្ហាញ ជូនជ្រុងម្ខាងទៀតនៃរឿងរ៉ាវនេះ ដោយផ្អែកលើរបាយការណ៍នានាពីប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេស និងបរទេសមួយចំនួន។



