Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

ធនាគារ កាណាឌីយ៉ា ឈ្នះពាន Best Domestic Bank និង Best SME Bank in Cambodia ពី International Finance Awards 2022

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ធនាគារ កាណាឌីយ៉ា បានឈ្នះពានរង្វាន់ “Best Domestic Bank” និង “Best SME Bank” នៅប្រទេសកម្ពុជា ពីស្ថាប័ន International Finance សម្រាប់ឆ្នាំ ២០២២។ ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជកម្មដំបូងគេ និងតែមួយគត់របស់កម្ពុជា ដែលបានឈ្នះពាន “Best Domestic Bank” ៤ដងក្នុងរយៈពេល៥ឆ្នាំចុងក្រោយ និងឈ្នះពាន “Best SME Bank” ជាលើកទីពីរ ពីស្ថាប័ន International Finance។

ពានរង្វាន់ “Best Domestic Bank” និង “Best SME Bank” របស់ស្ថាប័ន International Finance Awards គឺពានរង្វាន់ដែលមានកិត្តិនាមល្បីល្បាញមួយ ដែលត្រូវបានគេទទួលស្គាល់ថា ជាពានរង្វាន់ដែលវាយតម្លៃទៅលើគំនិតច្នៃប្រឌិត ហេដ្ឋារចនាសម្ព័ន្ធ និងយកចិត្តទុកដាក់លើការផ្តល់សេវាកម្មដល់អតិថិជន របស់ធនាគារនីមួយៗ។ ពានរង្វាន់របស់ International Finance នីមួយៗ គឺត្រូវបានក្រុមអ្នកជំនាញផ្នែកហិរញ្ញវត្ថុមួយក្រុម ធ្វើការវាយតម្លៃយ៉ាងលំអិតទៅលើសមិទ្ធិផលរបស់ធនាគារ ដើម្បីផ្តល់នូវលទ្ធផលដែលមានសុក្រិត្យភាព។

ការឈ្នះពានរង្វាន់ “Best Domestic Bank in Cambodia” ពី International Finance Awards គឺជាសក្ខីកម្មមួយ ដែលបន្តបង្ហាញអំពីគោលជំហរនាំមុខមួយរបស់ធនាគារ កាណាឌីយ៉ា នៅក្នុងវិស័យហិរញ្ញវត្ថុ ដោយបានបន្តក្លាយជាធនាគារដំបូងនិងតែមួយគត់តំណាងប្រទេសកម្ពុជា ដែលបានឈ្នះពាន “Best Domestic Bank” របស់ស្ថាប័ន International Finance Awards ចំនួន៤ដង។ ចាប់តាំងពីឆ្នាំ ១៩៩១ មក ធនាគារ កាណាឌីយ៉ា បានពង្រឹងនូវសមត្ថភាពរបស់ខ្លួនពីមួយឆ្នាំទៅមួយឆ្នាំ ដោយបានបន្តនូវនាំមុខនូវនវានុវត្តន៍ ក្នុងផលិតផលនិងសេវាកម្ម ដើម្បីស្របនឹងយុគថ្មីនៃទីផ្សារនិងការប្រើប្រាស់ធនាគារ។

ធនាគារ កាណាឌីយ៉ា បានឈ្នះពាន Best SME Bank in Cambodia ពីរលើក ដោយលើកទីមួយនៅឆ្នាំ ២០១៨ និងលើកទីពីរក្នុងឆ្នាំ ២០២២ ក្រោយពីការវិភាគយ៉ាងយកចិត្តទុកដាក់ពីសំណាក់អ្នកជំនាញហិរញ្ញវត្ថុអន្តរជាតិ ហើយពានរង្វាន់នេះគឺជា សក្ខីភាពបញ្ជាក់អំពីសេវាកម្មនាំមុខ នូវការផ្តល់ឥណទាននិងដៃគូហិរញ្ញវត្ថុដ៏ឈានមុខទៅកាន់សហគ្រាសធុនតូចនិងមធ្យម នៅកម្ពុជា។ កាណាឌីយ៉ា ក៏ជាធនាគារមួយ ក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាដែលបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម ក្រោមការគ្រប់គ្រងរបស់សាជីវកម្មធានាឥណទានកម្ពុជា ក្នុងការផ្តល់កម្ចីនិងឥណទានដល់ធុរកិច្ច, ក្រុមហ៊ុន ឬសហគ្រាស ដើម្បីពង្រឹងសង្វាក់អាជីវកម្ម និងពង្រីកប្រតិបត្តិការឡើងវិញ ក្រោយពីបានទទួលរងការប៉ះពាល់សេដ្ឋកិច្ចពីការរាលដាលនៃជំងឺកូវីដ-១៩។

លោក Raymond Sia ក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិ ធនាគារ កាណាឌីយ៉ា បានបង្ហាញសេចក្តីសោមនស្សរីករាយចំពោះការទទួលស្គាល់និងពានរង្វាន់ពីសំណាក់ស្ថាប័ន International Finance។ លោកមានប្រសាសន៍ថា “ខ្ញុំនិងក្រុមការងារទាំងអស់ មានមោទកភាពណាស់ដែលធនាគារ កាណាឌីយ៉ា បានត្រូវបានទទួលស្គាល់ពីស្ថាប័នអន្តរជាតិពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារការរីកចម្រើននិងជំហរក្នុងទីផ្សារដ៏រឹងមាំរបស់ពួកយើង។ ធនាគារ កាណាឌីយ៉ា នៅតែប្តេជ្ញានូវការពង្រឹងសក្តានុពលរបស់ខ្លួន ដោយបន្តនាំយកមកនូវសេវាកម្មនិងផលិតផលដើម្បីស្របនឹងតម្រូវការរបស់អតិថិជននិងទីផ្សារ។”

អំពីធនាគារ កាណាឌីយ៉ា

ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជកម្ម និងសេវាកម្មដ៏ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩១។ ធនាគារ កាណាឌីយ៉ា ត្រូវបានទទួលស្គាល់ និងឈ្នះពានរង្វាន់របស់ The Asian Banker “The Strongest Bank by Balance Sheet in Cambodia” ៣ឆ្នាំជាប់ៗគ្នា និងពានរង្វាន់ “The Best Retail Bank in Cambodia” ក្នុងឆ្នាំ២០២១។ ក្នុងឆ្នាំ ២០២២ ធនាគារត្រូវបាន World HRD Congress ផ្តល់ពានរង្វាន់ “Dream Company To Work For” និងឈ្នះ “Best Managed Bank 2022” ដោយ The Asian Banker ហើយថ្មីៗនេះ ធនាគារ កាណាឌីយ៉ា បានឈ្នះ “Best Domestic Bank” និង “Best SME Bank” ពីស្ថាប័ន International Finance Awards។

គិតត្រឹមខែមីនា ឆ្នាំ២០២២ ធនាគារ កាណាឌីយ៉ា មានសាខាចំនួន៦៣ ទូទាំង២៥ ខេត្ត ក្រុង និងមានទីតាំង ទូរ ATM និង CRM ជាង៤០០កន្លែង ទូទាំងប្រទេស។ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ: www.canadiabank.com.kh

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង