Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

អ្នកស្រី ពៅ ណាវីន សម្រេចបើកបណ្ណាគារ AZ Book Store ព្រោះស្រឡាញ់ការអាន

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ អ្នកស្រី ពៅ ណាវីន បានបើកអាជីវកម្មលក់សៀវភៅជាភាសាបរទេស តាំងពីឆ្នាំ២០១៧ តាមរយៈអនឡាញ។ នៅក្នុងឆ្នាំ២០១៨ អ្នកបាននាំចូលសៀវភៅ ស្ទើគ្រប់ប្រភេទទាំងអស់ ប៉ុន្ដែសៀវភៅដែលនាំចូលច្រើនជាងគេ មាន៤ប្រភេទប៉ុណ្ណោះ។ រហូតដល់ឆ្នាំ២០២០ ទើបអ្នកស្រីបានបើកដំណើរការបណ្ណាគារ ដែលមានឈ្មោះថា AZ Book Store និងមានទីតាំងនៅក្នុងបុរីប៉េងហួត បឹងស្នោ។

អ្នកស្រី ណាវីន បានប្រាប់ស៊ីស៊ីថាមស៍ថា អ្នកស្រីបានចាប់ផ្ដើមលក់សៀវភៅដំបូងនៅក្នុងឆ្នាំ២០១៧ ប៉ុន្ដែនៅពេលនោះមិនទាន់មានការនាំចូលសៀវភៅមកច្រើននៅឡើយទេ។ រហូតដល់ឆ្នាំ២០១៨ ទើបមានការនាំចូលសៀវភៅស្ទើតែគ្រប់ប្រភេទសៀវភៅទាំងអស់ ប៉ុន្ដែអ្នកស្រី ផ្ដោតទៅលើសៀវភៅរឿង ភាពជាអ្នកដឹកនាំ ជំនួញ និងសៀវភៅការអភិវឌ្ឍន៍ខ្លួន ច្រើនជាងសៀវភៅផ្សេងៗទៀត ដោយសារសៀវភៅទាំងនោះមានការគាំទ្រច្រើនពីយុវជន។

អ្នកស្រី ណាវីន បានបន្ដថា ដោយព្រោះស្រឡាញ់ការអានសៀវភៅ ទើបអ្នកស្រីចាប់ផ្ដើមការលក់សៀវភៅនេះ ហើយវាក៏ជាមុខរបរដែលអ្នកស្រីស្រឡាញ់។ បន្ថែមពីនេះទៀត AZ Book Store មានលក់សៀវភៅជាភាសាអង់គ្លេសតែប៉ុណ្ណោះ ដោយសារសៀវភៅជាភាសាអង់គ្លេសមានភាពងាយស្រួលក្នុងការនាំចូល។

អ្នកស្រី ណាវីន បានបន្ដទៀតថា នៅពេលចាប់ផ្ដើមលក់សៀវភៅដំបូងតាមរយៈអនឡាញ មានផលពិបាកជាមួយការដឹកជញ្ជូន ដោយសារវាជាការចាប់ផ្ដើមដំបូង ទើបមិនយល់ពីការដឹកជញ្ជូននេះ។ បន្ថែមពីនេះទៀត គឺអតិថិជនមួយចំនួន មានការសុំមិនគិតថ្លៃសេវាដឹកជញ្ជូន និងពិបាកនៅក្នុងការគ្រប់គ្រងឥវាន់នៅពេលមានការកម្មង់ច្រើន។

អ្នកស្រី ណាវីន បានបន្ថែមថា នៅក្នុងឆ្នាំ២០២០ អ្នកស្រីបានបើកដំណើរការបណ្ណាគារ មានឈ្មោះថា AZ Book Store។ ប៉ុន្ដែការបើកដំណើរការនោះបានត្រឹមតែមួយរយៈពេលខ្លីប៉ុណ្ណោះ ក៏មានការបិទទ្វារដោយសារការរីករាលដាលនៃវីរុសកូវីដ-១៩។ ប៉ុន្ដែចំនួននៃការលក់ មិនជាបញ្ហាឡើយ ដោយសារការលក់តាមរយៈអនឡាញមានភាពល្អប្រសើរជាង ការលក់នៅក្នុងបណ្ណគារផ្ទាល់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: AZ Book Store AZ AZ Bookstore Cambodia
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង