Yearendyearend1140x150

មន្ដ្រីអប់រំ៖អក្ខរកម្មបង្កើតឱកាសកែលម្អគុណភាពជីវិត និងជាមូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

បន្ទាយមានជ័យ៖ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ នៅថ្ងៃទី០៨ កញ្ញា ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ លើកទី២២ បានមានប្រសាសន៍ថា«អក្ខរកម្មបង្កើតឱកាសក្នុងការកែលម្អគុណភាពជីវិត និងជាមូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិត» ដែលជាកត្ដាដ៏សំខាន់រួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស ដើម្បីកសាង និងអភិវឌ្ឍប្រទេសជាតិ។

ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ឯកឧត្តម ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា អក្ខរកម្មបង្កើតឱកាសក្នុងការកែលម្អគុណភាពជីវិត និងជាមូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិត ដែលជាកត្ដាដ៏សំខាន់រួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស ដើម្បីកសាង និងអភិវឌ្ឍប្រទេសជាតិ ជួយប្រជាពលរដ្ឋឱ្យទទួលការអប់រំភាសា វិទ្យាសាស្រ្ត វប្បធម៌ និងសេដ្ឋកិច្ច ឈានឆ្ពោះទៅរកការកសាងបាននូវមូលធនបញ្ញា និងមូលធនសង្គម ក្នុងការជំរុញដល់កំណើនផលិតភាព សីលធម៌សង្គម ប្រសិទ្ធភាពការងារ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។

គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រសួងអប់រំ ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ បាននិងកំពុងដំណើរការថ្នាក់អក្ខរកម្មនៅតាមបណ្តារោងចក្រ សហគ្រាស ពន្ធនាគារ និងតាមភូមិ ឃុំ សង្កាត់នៅទូទាំងប្រទេស៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង