681 ezgif.com resize
Swift cc time

អភិបាលខេត្ដព្រះសីហនុ ដាក់ដំណើរការ«ចលនាប្រឡងប្រណាំង ឃុំ-សង្កាត់ បម្រើសេវាល្អ»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ

ព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ នៅថ្ងទី០៧ កញ្ញា បានប្រកាសដាក់ឱ្យដំណើរការនូវ «ចលនាប្រឡងប្រណាំង ឃុំ-សង្កាត់ បម្រើសេវាល្អ» ចាប់ពីថ្ងៃទី១២ កញ្ញា ខាងមុខនេះតទៅ។ ការបង្កើតឱ្យមានចលនាប្រឡងប្រណាំងនវ ដើម្បីបង្កើន ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព គណនេយ្យភាព ពាក់ព័ន្ធនឹងការផ្តល់សេវាឃុំ សង្កាត់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់លាក់របស់ប្រជាពលរដ្ឋ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា លក្ខខណ្ឌនៃការប្រឡងប្រណាំង មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ត្រូវធ្វើការផ្សព្វផ្សាយ នៅក្នុង Facebook Page របស់ខ្លួននូវព័ត៌មានជាខ្លឹមសារអក្សរ អមដោយរូបភាពជាក់ស្តែងនៃសកម្មភាព ការអនុវត្តតួនាទី ភារកិច្ច ក្នុងការផ្តល់សេវា និងការបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ឯកឧត្តម គួច ចំរើន បានបន្ដថា ការធ្វើដូច្នោះ ដើម្បីជាមូលដ្ឋាននៃការវាយតម្លៃចំណាត់ថ្នាក់ មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ជ័យលាភី គឺកំណត់លើការផ្សព្វផ្សាយសកម្មភាពនៅក្នុង Facebook Page និងចំនួន Like ពីមហាជន។

គួរបញ្ជាក់ថា រដ្ឋបាលឃុំ សង្កាត់ ដែលទទួលបានពិន្ទុសរុបច្រើនជាងគេ គឺជាប់ចំណាត់ថ្នាក់ជ័យលាភីទៅតាមលំដាប់ ពីលេខ១ ដល់លេខ៣ ដោយទទួលបានប្រាក់រង្វាន់ និងប័ណ្ណសរសើរពីរដ្ឋបាលខេត្ត៕

Khcct banner

អត្ថបទទាក់ទង