Yearendyearend1140x150

កម្ពុជាឈ្នះពានពិភពលោក២ជាគោលដៅទេសចរណ៍វប្បធម៌ និងទេសចរណ៍យុវជនឈានមុខគេ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
ឯកឧត្ដម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ ក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ 

ភ្នំពេញ៖ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ ITE HCMC 2022 នៅថ្ងៃទី០៧ កញ្ញា នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ប្រទេសកម្ពុជា បានឈ្នះពានរង្វាន់ពិភពលោកចំនួន២ ពីស្ថាប័ន World Travel Awards ពីការបោះឆ្នោតរបស់ភ្ញៀវទេសចរប្រមាណ២លាននាក់ជុំវិញពិភពលោក ។

ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ ITE HCMC 2022 កម្ពុជាទទួលបានឈ្នះពានរង្វាន់ពិភពលោកចំនួន២ពីស្ថាប័ន World Travel Awards ទីមួយ គឺពានរង្វាន់គោលដៅវប្បធម៌ឈានមុខគេក្នុងទ្វីបអាស៊ីឆ្នាំ២០២២ (Asia’s Leading Culture Destination 2022) និង ទី២ ពានរង្វាន់គោលដៅទេសចរណ៍យុវជនឈានមុខគេក្នុងទ្វីបអាស៊ីឆ្នាំ២០២២ (Asia’s Leading Youth Travel Destination 2022)។

ក្រសួងទេសចរណ៍កម្ពុជា បានចាត់ទុកពានរង្វាន់នេះថា កើតឡើង តាមរយៈការអនុវត្តនូវផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឆ្នាំ២០២១-២០២៣ ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និង លើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និង ក្រោយវិបត្តិជំងឺកូវីដ-១៩ ធ្វើឱ្យកម្ពុជាត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតពីអ្នកទេសចរជាង២លាននាក់ ក្លាយជាម្ចាស់ពានរង្វាន់ចំនួន២ នេះ។

តាមរយៈពានរង្វាន់នេះ ក្រសួងរំពឹងទុកថា នឹងជួយទាក់ទាញកំណើនវិនិយោគិន និង ទេសចរបន្ថែមទៀត ជាពិសេសភ្ញៀវវៀតណាម ព្រោះវៀតណាមជាទីផ្សារលំដាប់ទី២របស់កម្ពុជា ដែលមាន១៨៩,៧៨២នាក់ សម្រាប់រយៈពេល៧ខែដើមឆ្នាំ២០២២៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង