Yearendyearend1140x150

អ្នកជំនាញ៖ការប្រកាន់ខ្ជាប់ប្រពៃណីដូនតានាំឱ្យស្ដ្រីខ្មែរប្រឈមភាពជាសហគ្រិន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងកិច្ចការនារី នៅថ្ងៃទី០៧ កញ្ញា បានរៀបចំវេទិកាថ្នាក់ជាតិស្ដីពី ការលើកកម្ពស់សហគ្រិនភាពរបស់ស្រ្ដីនៅតំបន់អាស៊ាន តាមរយៈគោលនយោបាយគាំពារគ្រួសារ និងគាំពារសង្គម។ នៅក្នុងក្នុងវេទិកានេះ បានលើកនិយាយពីបញ្ហាប្រឈមរបស់ស្រ្តីក្នុងភាពជាសហគ្រិន ក៏ដូចជាការបញ្ហាប្រឈមនៃការថែទាំគ្រួសារ អំឡុងពេលធ្វើអាជីវកកម្មផ្សេងៗ។

លោកស្រី អេង លីគង់ ប្រធាន CAMWEN នៅក្នុងវេទិកាថ្នាក់ជាតិនេះ បានមានប្រសាសន៍ថា ការប្រកាន់ខ្ជាប់ប្រពៃណីដូចតា ដូចជាការធ្វើការងារផ្ទះ ការថែទាំកូន និងគ្រួសារ បានធ្វើឱ្យស្រ្ដីមានការប្រឈមនឹងឱកាសទទួលបានហិរញ្ញវត្ថុ ក្នុងការធ្វើអាជីវកម្ម រួមទាំងការទទួលបានចំណេះដឹងផ្នែកឌីជីថលទាបជាងបុរស ទាំងស្រ្ដីជាសហគ្រិន និងស្រ្ដីដែលធ្វើការគ្មានប្រាក់ឈ្នួល។

លោកស្រី ចាន់ រ៉ាមី នាយកប្រតិបត្តិនៃអង្គការកម្មវិធីអភិវឌ្ឍន៍យុវជន បានមានប្រសាសន៍ថា ស្ដ្រីដែលអាចធ្វើជាថៅកែផង និងជាកម្មករផង ឬជាកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាក្រុមមនុស្សងាយរងគ្រោះ ហើយពួគគេជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ។ ប៉ុន្ដែពួគគាត់មិនទាន់ទទួលបានអត្ថប្រយោជន៍ ពីគោលនយោបាយកិច្ចគាំពារផ្នែកសង្គមនៅឡើយទេ។

ឯកឧត្តម ថេ ឈុនហាក់ អគ្គនាយកសមភាពយេនឌ័រ និងអភិវឌ្ឈសេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី បានថ្លែងថា ស្រ្ដីនាពេលបច្ចុប្បន្នបាននឹងកំពុងចេញទៅស្ដារសេដ្ឋកិច្ច ប៉ុន្ដែកត្តាគ្រួសារជាឧបសគ្គសម្រាប់គាត់ក្នុងការធ្វើការងារផ្សេង។ នៅពេលមានការជំរុញការគាំពារសង្គម នឹងធ្វើឱ្យស្រ្ដីមានឱកាសពេញលេញក្នុងធ្វើការដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។ បន្ថែមពីនេះទៀត ការបញ្ឃប់ការគិតថា ការងារផ្ទះ ការថែទាំគ្រួសារជាការងាររបស់ស្រ្ដី នោះក៏ជាការផ្ដល់ឱកាសឱ្យស្ដ្រីបានធ្វើការដូចជាបុរសដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង