Cctimesw1140xh150cm copy

អ្នកស្លាប់ដោយសារពុល«ស្រា»នៅបន្ទាយមានជ័យកើនដល់៧នាក់ ខណៈ៣៤នាក់កំពុងព្យាបាល

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ពលរដ្ឋពុលស្រានៅបន្ទាយមានជ័យ។

បន្ទាយមានជ័យ៖ គិតត្រឹមថ្ងៃទី១២ ខែមិថុនាឆ្នាំ២០២០នេះ ប្រជាពលរដ្ឋខ្មែរដែលពុលស្រាថ្នាំចិនសែ តាំង គួយ មានអ្នកពុលចំនួន៤១ នាក់ក្នុងនោះស្រី៣នាក់អ្នកស្លាប់ចំនួន៧ នាក់សុទ្ធតែបុរស ចំណែកអ្នកដែលកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យមានចំនួន៣៤នាក់។នេះបើតាមការបញ្ជាក់របស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ១៣ ខែមិនថុនា ឆ្នាំ២០២០។

បើតាមលោកជំទាវបច្ចុប្បន្ននេះក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលកំពុងតែបើកការស្រាវជ្រាវបន្ថែម ហើយក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឈប់ពិសាស្រាដែលមិនមានប្រភពច្បាស់លាស់ ជាពិសេសការលាយស្រាដែលមិនមានបច្ចេកទេសត្រឹមត្រូវដែលធ្វើអោយមានការពុល។

គួរបញ្ជាក់ថា ការផ្ទុះនៅករណីពុលស្រាបានកើតឡើងដំបូង ​នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២០​ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលជាអាជីវករលក់ដូរទំនិញ ផ្អាក់ការលក់ស្រា​ថ្នាំចិនសែស្លាក​យីហោ តាំង គួ​យ នៅតាមបណ្តាទីផ្សារទាំងអស់ រហូតមានការជូនដំណឹងថ្មី។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: ពុលស្រា
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង