Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

ការប្រមូលផ្តុំរបស់លោក ខឹម វាសនា ត្រូវបានរំសាយ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ ព័ត៌មានខេត្តសៀមរាប

សៀមរាប៖ ការប្រមូលផ្តុំរបស់លោក ខឹម វាសនា នៅដីចម្ការ ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានប្រកាសរំសាយអស់ហើយត្រឹមល្ងាចថ្ងៃទី០៥ កញ្ញា នេះ។ បច្ចប្បន្ននេះ អ្នកដែលកំពុងនៅក្នុងដីចម្ការនេះ នៅមានតិចតួចប៉ុណ្ណោះ។

ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានឱ្យដឹងថា ការប្រមូលផ្តុំរបស់លោក ខឹម វាសនា នៅដីចម្ការ ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានប្រកាសរំសាយអស់ហើយត្រឹមល្ងាចថ្ងៃទី០៥កញ្ញាឆ្នាំ២០២២នេះ។ បច្ចុប្បន្ននេះ អ្នកដែលកំពុងនៅក្នុងដីចម្ការនេះ នៅមានតិចតួចប៉ុណ្ណោះ។អាជ្ញាធរត្រូវរៀបចំសម្របសម្រួលអោយប្រជាជនចេញទាំងអស់ ទុកតែអ្នកដែលរស់នៅលើដីចម្ការនោះតែប៉ុណ្ណោះ។

បើតាមឯកឧត្តម ទៀ សីហា ដោយនីតិវិធីត្រូវបំពេញច្រើន អាជ្ញាធរនឹងបន្តការងារនេះនៅថ្ងៃទីនេះ។ ចំពោះ អ្នកដែលត្រូវស្នាក់នៅដីក្នុងដីចម្ការនេះ អាជ្ញាធរបានឱ្យម្ចាស់ដីបញ្ជក់ចំនួនឱ្យច្បាស់លាស់ អោយស្របតាមច្បាប់អាស្រ័យផលលើដីឯកជន។ បន្ទាប់ពីម្ចាស់ដីបញ្ជាក់ចំនួនរួចហើយ អ្នកដែលនៅសល់ត្រូវតែចាកចេញទាំងអស់៕

រូបភាព៖ ព័ត៌មានខេត្តសៀមរាប
រូបភាព៖ ព័ត៌មានខេត្តសៀមរាប
រូបភាព៖ ព័ត៌មានខេត្តសៀមរាប


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង