Img 1426
Swift cc time

អង្គការWCS ផ្ដល់ចំណីបន្ថែមដល់សត្វត្មាត២ដងក្នុងមួយខែ ដើម្បីតាមដានចំនួនសត្វត្មាត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ព្រះវិហារ៖ ក្រសួងបរិស្ថាន បានកំពុងសហការជាមួយអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) ផ្ដល់ចំណីដល់សត្វត្មាតចំនួន២ដងក្នុងមួយខែ ដើម្បីតាមដានចំនួនសត្វត្មាត។ ចាប់ពីខែ មករា ដល់ខែ កក្កដា ឆ្នាំ២០២២ អង្គការ WCS បានរៀបចំការផ្តល់ចំណីបន្ថែម និងបានកត់ត្រាវត្តមានសត្វត្មាតច្រើនជាងគេចំនួន ៥៥ក្បាល។

ក្រសួងបរិស្ថានបានកំពុងសហការជាមួយ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) ធ្វើការអនុវត្តនូវសកម្មភាពអភិរក្សសត្វត្មាតក្នុងដែនជម្រកសត្វព្រៃឆែបតាមរយៈការផ្តល់ចំណីរបន្ថែម ២ដងក្នុងមួយខែ និងការការពារសំបុកពងកូន។

ចាប់ពីខែ មករា ដល់ខែ កក្កដា ឆ្នាំ២០២២ អង្គការ WCS បានរៀបចំការផ្តល់ចំណីបន្ថែមតាមរយៈការធ្វើ «អាហារដ្ឋានត្មាត» ចំនួន១៤ដង ដើម្បីតាមដានចំនួនសត្វត្មាត។ តាមរយៈការកត់ត្រាក្នុងឆ្នាំ ២០២២ វត្តមានសត្វត្មាតច្រើនជាងគេចំនួន ៥៥ក្បាល ក្នុងនោះ ត្មាតភ្លើង ៩ក្បាល ត្មាតផេះ ៣០ក្បាល និងត្មាតត្នោត ២០ក្បាល។

រូបភាព៖ ក្រសួងបរិស្ថាន
រូបភាព៖ ក្រសួងបរិស្ថាន


Khcct banner

អត្ថបទទាក់ទង