Cctimesw1140xh150cm copy

កម្ពុជានឹងមានភ្លៀងធ្លាក់ លាយឡំដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ពីថ្ងៃទី៧-១៣ កញ្ញា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៦កញ្ញានេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៧-១៣ ខែកញ្ញា ឆ្នាំ២០២២ថា កម្ពុជាទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) សម្ពាធទាប និងខ្យល់មូសុង និរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖ ១-តំបន់ទំនាបកណ្តាល - សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ • 1 - សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °c - នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះតំបន់ខ្លះក៏មានភ្លៀងធ្លាក់ច្រើនដោយអន្លើ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។'

២-តំបន់ខ្ពង់រាប - សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °c - សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C - នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

៣-តំបន់មាត់សមុទ្រ ៖ - សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °c - សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C - នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង