Yearendyearend1140x150

ក្រសួងកសិកម្ម«ចងក្រងសហគមន៍កសិកម្ម»បានជាង១ពាន់ដើម្បីងាយស្រួលទិញ-លក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ភ្នំពេញ៖ មកដល់បច្ចុប្បន្ននេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចងក្រងសហគមន៍កសិកម្មចំនួន១២១៧សហគមន៍ ដើម្បីធ្វើឱ្យមានរបៀបរៀបរយ និង បង្កភាពងាយស្រួលដល់ឈ្មួញក្នុងការទិញ-លក់ផលិតផលកសិកម្មនៅកន្លែងទេមួយ។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រាប់ស៊ីស៊ីថាមស៍ថា ជាទូទៅ កសិករកម្ពុជាគឺមានដីកសិកម្មខ្នាតតូចខ្លះមិនដល់១ហិកតា ហើយខ្លះទៀតមានត្រឹម១ហិកតាទៅ២ហិកតា ដែលបង្កភាពលំបាកក្នុងការរៀបចំឱ្យមានការឯកភាពគ្នាទៅដល់ការប្រមូលផល និងបរិមាណផលដែលត្រូវធ្វើការរៀបចំដើម្បីឱ្យកសិករមានការប្រមូលផ្ដុំគ្នា ហើយមានការឯកភាពគ្នាលើគុណភាពផ្សេងទៀត ជាពិសេសគឺដើម្បីផ្សារភ្ជាប់ជាមួយទីផ្សារដែលបង្កភាពងាយស្រួលដល់ឈ្មួញក្នុងការទិញដូរនៅកន្លែងតែមួយ តែបើគ្មានការប្រមូលផ្ដុំនោះ ឈ្មួញអាចនឹងវាយតម្លៃអវិជ្ជមានឬបន្ទោសបង្អាប់ចំពោះទីផ្សារកម្ពុជា។

បើតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម ការចងក្រងជាសហគមន៍កសិកម្មនេះក៏បានផ្ដល់ភាពងាយស្រួល និងការពន្យល់កាន់តែច្បាស់ពីឈ្មួញទៅដល់កសិករ ដែលធ្វើឱ្យកសិករយល់កាន់តែច្បាស់ពីតម្រូវការ ហើយអាចផលិតឱ្យដូចទៅនឹងអ្វីដែលគេចង់បាន។ កត្តាទាំងនេះបានធ្វើទំនាក់ទំនងនៃការទិញ-លក់រវាងសហគម និងវិស័យឯកជន កាន់តែមានភាពល្អប្រសើរឡើង។

ចំពោះកិច្ចសន្យាទិញ-លក់កសិកម្មក៏អាចនឹងជួបបញ្ហាប្រឈមមួយចំនួននៅពេលដែលការទិញ-លក់គឺមិនមានសាក្សីច្បាស់លាស់ដែលអាចបង្កឱ្យមានការក្បត់គ្នាបាន ហើយករណីនេះក្រសួងក៏មិនអាចជួយបានដែរ។ ប៉ុន្តែអ្វីដែលក្រសួងបានកំពុងធ្វើ គឺក្រសួងបានយកមន្ទីរកសិកម្ម រក្ខាប្រមាញ់ និនេសាទ ធ្វើជាសាក្សីក្នុងការចុះហត្ថលេខារវាងសហគមន៍កសិកម្ម និងវិស័យឯកជនដែលបានធ្វើការបញ្ជាទិញ។ នេះជាប្រសាសន៍របស់ឯកឧត្តម វេង សាខុន។

ឯកឧត្តមបញ្ជាក់ថា កិច្ចការមួយនេះគឺទទួលបានជោគជ័យនៅតាមបណ្ដាខេត្តមួយចំនួន ជាពិសេសខេត្តព្រះវិហារ ព្រោះនៅពេលដែលរដូវកាលប្រមូលផលមកដល់ កសិករនៃសហគមកសិកម្មក្នុងខេត្តព្រះវិហារគឺតែងតែធ្វើពិធីចុះហត្ថលេខាដោយយកមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើជាសាក្សី ហើយក៏មិនមានការរាយការណ៍ថាភាគីណាមួយបានក្បត់នោះទេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង