Yearendyearend1140x150

ដើម«ឈើប្រណីត»ចំនួន៨ទីតាំងត្រូវកាប់បំផ្លាញ ក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ព្រះវិហារ៖ ក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប នៅថ្ងៃទី០៥ កញ្ញា នេះ បានរកឃើញការកាប់បំផ្លាញដើមឈើសុក្រំចំនួន៧ទីតាំង និង ដើមផ្ចឹកចំនួនមួយទីតាំង។ អ្នកដែលបានចូលកាប់ឈើ គឺជាអ្នកដែលមកតាំងទីលំនៅថ្មី ក្រោយព្រះរាជ្យក្រឹត្យដាក់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា ជាតំបន់អភិរក្ស។

ក្នុងប្រតិបត្តិការចុះល្បាត ក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាដឹកនាំដោយលោកបណ្ឌិត សុខ ទូត ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានប្រទេះឃើញករណីកាប់បំផ្លាញដើមឈើសុក្រំចំនួន៧ទីតាំង និងដើមផ្ចឹកចំនួនមួយទីតាំង។ជាប្រភេទដើមឈើប្រណីត និង ខិតខំថែទាំរបស់ក្រុមការងាររាជបណ្ឌិត្យសភានាពេលកន្លងមក។

ក្រោយការតាមដានយ៉ាងយកចិត្តទុកដាក់របស់ក្រុមការងារ បានកំណត់មុខសញ្ញាអ្នកដែលបានចូលកាប់ឈើ គឺជាអ្នកដែលមកតាំងទីលំនៅថ្មី ក្រោយព្រះរាជ្យក្រឹត្យដាក់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា ជាតំបន់អភិរក្ស ក្នុងឆ្នាំ២០១៤។

គួរបញ្ជាក់ថា កន្លងមក ក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប បានរៀបចំទីតាំងថ្មីសម្រាប់ប្រជាពលរដ្ឋទាំងអស់នោះ ទៅរស់នៅទីតាំងថ្មី ដែលមានទំហំ ៣០ x ៥០ម នៅជិតនឹងសាលារៀន វត្តអារាម និង មានអណ្តូងទឹកសម្រាប់ប្រើប្រាស់ និងបានអនុញ្ញាតដល់ពួកគាត់អាចមកអាស្រ័យផលនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាបានជាធម្មតា ប៉ុន្តែពួកគាត់មួយចំនួនធំនៅបន្តរស់នៅក្នុងដែនឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាដដែល ហើយពេលខ្លះ គាត់បានចូលទៅកាប់ឈើនៅពេលយប់ ។

បើទោះជាអាជ្ញាធរដែលពាក់ព័ន្ធ តែងតែជួយសហការនិងសម្របសម្រួលក្តី។ ប៉ុន្តែហាក់នៅមិនទាន់មានប្រសិទ្ធភាពនៅឡើយ ត្បិតកន្លងមកក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា បានប្រមូលនូវវត្ថុតាងជាច្រើន ដូចជាអាវុធកែច្នៃ និង ឈើដែលបានរក្សាទុក ព្រមទាំងបានរាយការណ៍ដល់ថ្នកាដឹកនាំស្រុកជារឿយៗ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង