Swift cc time

ឯកអគ្គរដ្ឋទូតអាម៉េរិកចាកចេញពីប្រទេសរុស្ស៊ីក្រោយបញ្ចប់អាណត្តិ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អគ្គរាជទូតអាម៉េរិកលោក john sullivan ប្រចាំប្រទេសរុស្សី (កណ្តាល)

មូស្គូ៖ បេសកកម្មការទូតនៅទីក្រុងមូស្គូបានប្រកាសកាលពីថ្ងៃអាទិត្យថា លោក John Sullivan បានចាកចេញពីប្រទេសរុស្ស៊ី បន្ទាប់ពីបានធ្វើជាឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំប្រទេសរុស្សីអស់រយៈពេលជិតបីឆ្នាំ។

បើយោងតាមសេចក្តីថ្លែងការណ៍មួយថាបានឲ្យដឹងថា "ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំសហព័ន្ធរុស្ស៊ី John J. Sullivan បានបញ្ចប់អាណត្តិរបស់គាត់ជាបេសកជនអាមេរិក ហើយបានចាកចេញពីទីក្រុងម៉ូស្គូកាលពូម្សិលមិញ" ។

លោក Sullivan ដែលជាអគ្គរដ្ឋទូតអាម៉េរិក "បានអូសបន្លាយតំណែងរបស់ខ្លួនរយៈពេល ៤ ទស្សវត្សរ៍ " ឥឡូវនេះត្រូវបានកំណត់ឱ្យចូលនិវត្តន៍។ មន្រ្តីស្ថានទូតបានអះអាងថាលោកស្រី "Elizabeth Rood នឹងបំពេញភារកិច្ចជាភារធារីនៅស្ថានទូតអាមេរិកនៅទីក្រុងម៉ូស្គូបណ្តោះអាសន្ន រហូតដល់អ្នកស្នងតំណែងរបស់ឯកអគ្គរដ្ឋទូត Sullivan មកដល់"។

គួរបញ្ជាក់ថាលោក Sullivan ធ្លាប់ធ្វើជាអនុរដ្ឋលេខាធិការ និងរក្សាតំណែងជាឯកអគ្គរដ្ឋទូត បន្ទាប់ពីការចាកចេញរបស់លោក Donald Trump។ កាលពីខែមិថុនា លោកបានទទួលស្គាល់ថា ទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន បានធ្លាក់ដល់កម្រិតទាបបំផុត ចំពេលមានការវាយលុករបស់យោធារុស្ស៊ីនៅអ៊ុយក្រែន៕

Khcct banner

អត្ថបទទាក់ទង