Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ក.ប.ប អនុញ្ញាតឱ្យចរាចរលើទីផ្សារឡើងវិញនូវផលិតផលម្សៅលាបទារក និងកុមារ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប) នៅថ្ងៃទី០៥កញ្ញានេះ បានអនុញ្ញាតឱ្យនាំចូល និងចែកចាយឡើងវិញនូវផលិតផលម្សៅលាបទារក និងកុមារ បន្ទាប់ពីទទួលបានលទ្ធផលពីមន្ទីរពិសោធន៍ ពីប្រទេសអូស្តា្រលីថា ផលិតផលទាំងនោះ មិនមានផ្ទុកនូវសារធាតុ អាសបេស្តុស ដែលបង្កជាហានិភ័យដល់សុខភាពនោះទេ។

អគ្គនាយកដ្ឋាន ក.ប.ប បានពន្យល់ថា វិធីសាស្ត្រវិភាគរកសារធាតុអាសបេស្តុស (Asbestos) ដែលមន្ទីរពិសោធន៍អគ្គនាយកដ្ឋានក.ប.ប. យកមកអនុវត្ត ត្រូវបានផ្តល់និងបណ្តុះបណ្តាលដោយក្រុមអ្នកជំនាញនៃប្រទេសអូស្ត្រាលី ដោយ ប្រើប្រាស់ប្រព័ន្ធឧបករណ៍ Polarized light Microscopy (PLM) ។

ដើម្បីធានា បាននូវលទ្ធផលជាក់លាក់ អគ្គនាយកដ្ឋាន ក.ប.ប. បានស្វែងរកជំនួយពីស្ថាប័ន OCCSAFE Australia ដើម្បីបញ្ជូនសំណាកគំរូដែលសង្ស័យទាំងនោះ ទៅវិភាគនៅមន្ទីរពិសោធន៍ COHILABS នៃប្រទេសអូស្ត្រាលី ដែលជាមន្ទីរពិសោធន៍ភាគីទី៣ មានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។

មន្ទីរពិសោធន៍ COHLABS បានដំណើរការវិភាគ ដោយប្រើប្រាស់វិធីសាស្ត្រ Transmission Electron MicroSCOPY (TEM) ដែលជាបច្ចេកវិទ្យាទំនើប និងបានបង្ហាញលទ្ធផលថាសំណាកគំរូ

ទាំង១២ នៃផលិតផលម្សៅលាបទារកនិងកុមារ មិនត្រូវបានរកឃើញមានសារធាតុអាសបេស្តុស។

តែយ៉ាងណាក៏ដោយ ក.ប.ប.នឹងបន្តតាមដាននិងស្រាវជ្រាវករណីនេះ ដោយសហការជាមួយគ្រប់ភាគី ពាក់ព័ន្ធ ដើម្បីធានាថារាល់ផលិតផលដែលកំពុងចរាចរចែកចាយលើទីផ្សារ មានអនុលោមភាពស្របតាមបទដ្ឋាន ជាតិនិងអន្តរជាតិ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង