Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

កីឡាការនី កាំង មុយនីន ឈ្នះមេដាយ ៤គ្រឿង ពីការប្រកួតហែលទឹកនៅថៃ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ថៃ៖ កីឡាការនី កាំង មុយនីន ឈ្នះមេដាយ ៤គ្រឿង ក្នុងការប្រកួត Finswimming’s World Cup Round Swimming Pool 2022 ដែលបាននឹងកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ កញ្ញា នៅខេត្តភូកេត ប្រទេសថៃ។

កីឡាការនី កាំង មុយនីន ឈ្នះមេដាយ ២គ្រឿង មាស ១គ្រឿង លើវិញ្ញាសារ Women 400m Bifins និង សំរឹទ្ធ ១គ្រឿង លើវិញ្ញាសា Women 50m Bifins ក្នុងការប្រកួត Finswimming’s World Cup Round Swimming Pool 2022 នៅប្រទេសថៃ។

រហូតមកដល់ពេលនេះ ចំនួនមេដាយទាំងអស់ដែល កីឡាការនី កាំង មុយនីន ឈ្នះពីការប្រកួតនេះ គឺមានចំនួន ០៤គ្រឿង រួមមាន មេដាយមាស ៣គ្រឿង និងមេដាយ សំរឹទ្ធ ១គ្រឿងក្នុងការប្រកួត Finswimming’s World Cup Round Swimming Pool 2022។

គួរបញ្ជាក់ថា សមាគមកីឡាក្រោមទឹកប្រទេសថៃ (Association of Thailand Underwater Sports) បានអញ្ជើញសហព័ន្ធខ្មែរកីឡាហែលទឹក ទៅចូលរួមការប្រកួត Finswimming’s World Cup Round Swimming Pool 2022 ដែលបាននឹងកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តភូកេត ប្រទេសថៃ៕

កីឡាការនី កាំង មុយនីន (កណ្ដាល)


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង