681 ezgif.com resize
Swift cc time

យុវជន ឡោ បញ្ញា បើកហាងកាហ្វេដើម្បី«កែប្រែតំបន់ពាមជីកង»ឱ្យមានហាងដែលស្ដង់ដារ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី​
/

កំពង់ចាម៖ យុវជន ឡោ បញ្ញា ក្នុងវ័យ ២៣ឆ្នាំ អាចបើកដំណើរការហាងកាហ្វេបានដោយខ្លួន។ ហាងកាហ្វេនោះ មានឈ្មោះថា ប៉យកាហ្វេ (POI Coffee and Tea)។ ការបើកហាងកាហ្វេ របស់យុវជនរូបនេះ គឺមានបំណងកែប្រែភូមិកំណើតរបស់ខ្លួន ឱ្យមានហាងកាហ្វេស្ដង់ដារ ដូចជានៅទីក្រុង។ក្រៅពីការបើកអាជីវកម្ម ហាងកាហ្វេ យុវជនរូបនេះក៏មានអាជីវកម្មដ៏ទៃទៀតដូចជា រោងពុម្ព និង សួនលក់ផ្កា និងកូនឈើ ជាដើម។

យុវជនមកពីខេត្តកំពង់ចាមរូបនេះ បានប្រាប់ស៊ីស៊ីថាមស៍ថា ក្នុងការបើកហាងកាហ្វេនេះ មានផលលំបាកជាច្រើន ដោយសារខ្លួនមិនមានបទពិសោធន៍ទាក់ទងនឹងកាហ្វេ។ បន្ថែមពីនេះទៀត ក៏មានការលំបាកដូចជា ការសាងសង់អគារ ការៀបចំប្លង់ សម្ភារបរិក្ខាបំពាក់នៅក្នុងហាង ការជ្រើសរើសប្រភេទម៉ាស៊ីន គ្រាប់កាហ្វេ គ្រឿងផ្សំផ្សេងៗទៀត និងរសជាតិកាហ្វេដែលត្រូវតម្រូវតាមអតិថិជនដែលរស់នៅក្នុងតំបន់។

លោក បញ្ញា បានបន្ថែមថា ដោយសារតែចង់ចេះ និងយល់ដឹងបន្ថែមទៀតនូវវិស័យកាហ្វេ និងមានបំណងឱ្យអាជីវកម្មមួយនេះអាចដំណើរការបានផងនោះ លោកបានធ្វើការស្រាវជ្រាវ និងសួរមិត្តភក្ដិដែលធ្លាប់បានឆ្លងកាត់ពីមុន និងសួរអ្នកជំនាញ ជាពិសេសនៅកន្លែងលក់ម៉ាស៊ីនកាហ្វេផ្តាល់តែម្ដង។

លោក បញ្ញា បានបន្ដថា តាមរយៈហាងកាហ្វេនេះ នឹងមានភាពខុសប្លែកពីហាងដ៏ទៃទៀត ដែលនៅក្នុងតំបន់នេះ រសជាតិកាហ្វេដែលមានរសជាតិល្អប្រសើរ ទាំងបច្ចេកទេសនៃការឆុងកាហ្វេ គុណភាពនៃគ្រាប់កាហ្វេ រួមទាំងម៉ាស៊ីនឆុងកាហ្វេ ផងដែរ។

លោក បញ្ញា បានបន្ដទៀតថា ការបើកហាងកាហ្វេនេះ លោកសង្ឃឹមថានឹងអាចកែប្រែតំបន់រស់នៅ នៅក្នុងភូមិពាមជីកង មានហាងកាហ្វេដូចជានៅក្នុងទីក្រុងដែរ។ បន្ថែមពីនេះ លោកអាចបង្កើនប្រាក់ចំណូល ក៏ដូចជាបានសិក្សា និង ទទួលបានបទពិសោធន៍ថ្មី ផងដែរ៕



Khcct banner

អត្ថបទទាក់ទង