
ខេត្តពោធិ៍សាត់៖ បរិមាណត្រីសម្រាប់សហគមន៍ក្នុងខេត្តពោធិ៍សាត់ អាចមានការកើនឡើង ដោយសារការសាងសង់ផ្លូវត្រីថ្មីចំនួនពីរ ដែលជាជំនួយមូលនិធិពីទីភ្នាក់ងារ សហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ត្រី និងបណ្តាសត្វនិងរុក្ខជាតិក្នុងទឹកផ្សេងទៀតនៅកម្ពុជា នឹងអាចធ្វើដំណើរឡើងទៅផ្នែកខាងលើនៃទន្លេ ដោយវាងចេញពីប្រព័ន្ធធារាសាស្ត្រនានា។ ផ្លូវត្រី ដែលបានសាងសង់នោះ បានបញ្ចប់ការសាងសង់ កាលពីថ្ងៃទី២៤ សីហា។
ការសាងសង់ផ្លូវត្រីថ្មីចំនួនពីរ ដែលជាជំនួយមូលនិធិពីទីភ្នាក់ងារ សហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ត្រី និងបណ្តាសត្វនិងរុក្ខជាតិក្នុងទឹកផ្សេងទៀតនៅកម្ពុជា នឹងអាចធ្វើដំណើរឡើងទៅផ្នែកខាងលើនៃទន្លេ ដោយវាងចេញពីប្រព័ន្ធធារាសាស្ត្រនានា ដែលនាំឲ្យបរិមាណត្រីសម្រាប់សហគមន៍ក្នុងខេត្តពោធិ៍សាត់មានការកើនឡើង។
ផ្លូវត្រីដែលបានបញ្ចប់ការសាងសង់នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានភ្ជាប់ត្រីទៅនឹងទីជម្រកដ៏សំខាន់សម្រាប់វដ្តជីវិតរបស់វា។ ផ្លូវត្រីទាំងនេះក៏បង្ហាញឲ្យឃើញផងដែរថា ជណ្តើរត្រីខ្នាតតូច គឺជាដំណោះស្រាយដែលអាចធ្វើបាននិងធូរថ្លៃ ដើម្បីឆ្លើយតបទៅនឹងការថយចុះនៃចំនួនត្រី។
លោកស្រី Rebecca Black នាយកបេសកកម្មស្តីទីនៃទីភ្នាក់ងារជំនួយអាមេរិក USAID បានមានប្រសាសន៍ថា «ត្រីដែលនេសាទបានក្នុងស្រុក គឺជាប្រភពអាហារដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជាជាច្រើន។ តាមរយៈការ ការពារចំនួនត្រីនិងទីជម្រករបស់វា យើងសង្ឃឹមថា ផ្លូវត្រីទាំងនេះ ក៏នឹងរួមចំណែកដ៏សំខាន់ដល់ការធ្វើឲ្យប្រសើរឡើងដល់សុខភាពសហគមន៍ដែលពឹងផ្អែកលើការនេសាទត្រីផងដែរ»។
គួរបញ្ជាក់ថា រដ្ឋបាលជលផលកម្ពុជា បានសហការជាមួយទីភ្នាក់ងារជំនួយអាមេរិក USAID ក្នុងការសាងសង់ផ្លូវត្រី ចំនួនពីរ ក្នុងឆ្នាំ ២០១៩ និង ២០២១។ តាមការតាមដានទីតាំងទាំងពីរនេះបានបង្ហាញថា មានត្រីជាងមួយលានក្បាល ត្រូវជាជាង១០០ ប្រភេទពូជត្រី បានឆ្លងកាត់ផ្លូវត្រីនេះ ដើម្បីទៅកាន់ទីជម្រករបស់វាដែលមិនអាចទៅដល់កាលពីមុន ដែលមានចង្ងាញជាង ២០០០ គីឡូម៉ែត្រ៕
