Yearendyearend1140x150

កម្ពុជាផ្ដន្ទាទោសចិន៤នាក់ដែលប្រឌិតរឿង«ទាសករលក់ឈាម»ឱ្យជាប់ពន្ធនាគារ២ឆ្នាំ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ជនជាតិចិនឈ្មោះ Li Yayuanlun ដែលប្រឌិតរឿង«ទាសករលក់ឈាម»

ភ្នំពេញ៖ សាលាដំបូងខេត្តព្រះសីហនុនៃប្រទេសកម្ពុជា នៅថ្ងៃទី ៣០ សីហានេះ បានប្រកាសសាលក្រមដោយសម្រេចផ្ដន្ទាទោសជនជាតិចិន៤នាក់ដែលប្រឌិតរឿង«ទាសករលក់ឈាម»ឱ្យជាប់ពន្ធនាគារចំនួន ២ឆ្នាំ និង ពិន័យជាទឹកប្រាក់ចំនួន ៤ លានរៀល។

លោក ហួត វិចិត្រ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានឱ្យដឹងថា តុលាការកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែសីហានេះ បានប្រកាសសាលក្រមដោយសម្រេចផ្ដន្ទាទោសជនជាតិចិន ៤នាក់ ដែលប្រឌិតរឿង«ទាសករលក់ឈាម»ឱ្យជាប់ពន្ធនាគារចំនួន២ឆ្នាំក្នុង១នាក់ៗ និង ពិន័យជាទឹកប្រាក់ចំនួន៤លានរៀល។

គួររម្លឹកថា កាលពីពាក់កណ្តាលខែកម្ភៈ មានផ្ទុះព័ត៌មានមួយកក្រើកបណ្តាញសង្គមនៅប្រទេសចិន ដោយថា មានជនជាតិចិនម្នាក់ត្រូវបានគេបង្ខាំងធ្វើទារុណកម្មយ៉ាងឃោឃៅ ថែមទាំងផ្សាយថា ជនជាតិចិននោះត្រូវបានគេចាប់បូមឈាមលក់ថែមទៀត សារព័ត៌មានចិនមួយបានផ្សាយថា ជាករណី«ទាសករលក់ឈាម» ។ប៉ុន្តែចុងក្រោយទើបដឹងថា ជាករណីប្រឌិតសុទ្ធសាធ។

តាមការស្រាវជ្រាវ ជនជាតិចិនឈ្មោះ Li Yayuanlun បានលួចឆ្លងដែនចូលប្រទេសកម្ពុជាដោយខុសច្បាប់ ដោយក្រោយមកគេមានជំងឺថ្លើមធ្ងន់ធរ មិនអាចធ្វើការងារបាន ហើយអត់មានលុយព្យាបាលទៀត ក៏ប្រឌិតរឿងឡើងថាខ្លួនត្រូវបានជនជាតិចិនដូចគ្នាធ្វើបាបយ៉ាងឃោឃៅ។ ស្រ្តីគិលានុបដ្ឋាយិកាជនជនចិនម្នាក់ ដឹងថា ឈ្មោះ Li Yayuanlun អត់លុយព្យាបាលជំងឺ ក៏អោយយោបល់ប្រឌិតរឿងដើម្បីអោយគេជួយ ហើយមានជនជាតិចិនពីរនាក់ផ្សេងទៀត បានចូលរួមបំផុសព័ត៌មានក្លែងក្លាយនេះឡើងនាំឱ្យកាន់តែផ្សាយកាន់តែខុស ។

ដោយសារតែរឿងនេះបានផ្ទុះបណ្តាញសង្គមនៅប្រទេសចិន សូម្បីតែស្ថានទូតចិននៅកម្ពុជាក៏ត្រូវបានក្រុមខាងលើបំភ័នព័ត៌មានដែរ។ នៅថ្ងៃទី១៦ខែកម្ភៈស្ថានទូតចិនបានចេញសេចក្តីថ្លែងការណ៌មួយពាក់ពន្ធ័នឹងករណីនេះ ដោយជំរុញអោយអាជ្ងាធរកម្ពុជា បើកការសើបអង្កេតករណីនេះ។

បន្ទាប់ពីអាជ្ងាធរកម្ពុជាបើកការសើបអង្កេតយ៉ាងយកចិត្តទុកដាក់ ចុងក្រោយទើបដឹងថា ករណីខាងលើគឺជារឿងប្រឌិតទាំងស្រុង ហើយឈ្មោះ Li Yayuanlunក៏បានសារភាពផងដែរថាខ្លួនកុហក់។នគរបាលកម្ពុជា បានចាប់ខ្លួនជនជាតិចិនឈ្មោះ Li Yayuanlun និង អ្នកផ្សំគិតចំនួន៣នាក់ផ្សេងទៀត ដោយចោទប្រកាន់ថា ពួកគេបានប្រឌិតព៌ត៏មានក្លែងក្លាយ។

យោងតាមលោក ហួត វិចិត្រ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ប្រាប់ស៊ីស៊ីថាមស៌ ដោយគិតពីការងារមនុស្សធម៌ កម្ពុជាបានសម្រេចបញ្ជូនជនជាតិចិន LI YA YUAN LUN ដែលមានជំងឺប្រចាំកាយ ធ្ងន់ធ្ងរនោះត្រឡប់ទៅប្រទេសចិនវិញកាលពីជាង២ខែមុនម្លេះ ខណៈអ្នកផ្សំគិតចំនួន៣ផ្សេងទៀតត្រូវអនុវត្តទោសតាមច្បាប់របស់ប្រទេសកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង