Yearendyearend1140x150

រដ្ឋបាលខេត្តកំពង់ធំបើកកិច្ចប្រជុំលើសំណើសុំកាត់ដីគម្របព្រៃឈើ ឆ្នាំ២០០២ដល់ពលរដ្ឋ៧ស្រុក

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី​
/
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ (រូបភាព៖ រដ្ឋបាលខេត្តកំពង់ធំ)

កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២៩ សីហា បានបើកកិច្ចប្រជុំពិភាក្សាលើសំណើសុំកាត់ឆ្វៀលដីពាក់ព័ន្ធគម្របព្រៃឈើឆ្នាំ២០០២ នៃស្រុកចំនួន ៧ ក្នុងខេត្តកំពង់ធំ ជូនប្រជាពលរដ្ឋដែលបានកំពុងកាន់កាប់ និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំ។

នៅថ្ងៃទី២៩ សីហា រដ្ឋបាលខេត្តកំពង់ធំ បានបើកកិច្ចប្រជុំពិភាក្សាលើសំណើសុំកាត់ឆ្វៀលដីពាក់ព័ន្ធគម្របព្រៃឈើឆ្នាំ២០០២ នៃស្រុកចំនួន ៧ ក្នុងខេត្តកំពង់ធំ រួមមាន ស្រុកបារាយណ៍ ស្រុកសណ្តាន់ ស្រុកប្រាសាទសំបូរ ស្រុកកំពង់ស្វាយ ស្រុកប្រាសាទបល្ល័ង្ក ស្រុកស្ទោង និងស្រុកសន្ទុក ដែលស្ថិតក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានថ្លែងក្នុងកិច្ចប្រជុំពិភាក្សានោះថា កិច្ចប្រជុំនេះ គឺផ្តោតទៅលើការពិនិត្យពិភាក្សាករណីសំណើសុំរបស់រដ្ឋបាលខេត្តកំពង់ធំ ជូនក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្នុងការកាត់ឆ្វៀលដីពាក់ព័ន្ធគម្របព្រៃឈើឆ្នាំ២០០២ ឲ្យបានដាច់ស្រលះ នៅក្នុងខេត្តកំពង់ធំ ជូនប្រជាពលរដ្ឋដែលបានកំពុងកាន់កាប់ និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំ។

ក្នុងនោះដែរ ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីធ្វើយ៉ាងណារួមគ្នាពិភាក្សាបញ្ហា និងបង្កើតក្រុមការងារចម្រុះ ដើម្បីចុះត្រួតពិនិត្យលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ និងផ្ទៀងផ្ទាត់ លើឯកសារ ដែលបានកំណត់ រយៈពេលនៃការកាន់កាប់ដី និងអាស្រ័យផលជាក់ស្តែង បានជាព័ត៌មាន ធ្វើរបាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ពិនិត្យ និងចាត់ការដោះស្រាយបន្តបន្ទាប់ទៀត៕

រូបភាព៖ រដ្ឋបាលខេត្តកំពង់ធំ


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ដីគម្របព្រៃឈើ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង