Cc time web banner 054637

ក្រុមអ្នកស្រាវជ្រាវសត្វព្រៃដាក់កាំមេរ៉ាស្វ័យប្រវត្តិតាមដានចំនួនឈ្លូស ក្នុងតំបន់ស្តារសត្វព្រៃ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ មន្ទីរបរិស្ថានខេត្តមណ្ឌគិរី

មណ្ឌលគិរី៖ មន្រ្តីឧទ្យានុរក្សផ្នែកស្រាវជ្រាវសត្វព្រៃ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដោយមានការចូលរួមនិងគាំទ្រ ពីគម្រោងស្រាវជ្រាវរបស់អង្គការ WWF បានកំពុងចុះដាក់កាំមេរ៉ាស្វ័យប្រវត្តិក្នុងតំបន់ស្តារសត្វព្រៃឡើងវិញ ចំនួន ២៥ទីតាំង នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ដើម្បីតាមដានចំនួនសត្វរំពារ(ឈ្លូស) នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ភូមិសាស្រ្តខេត្តមណ្ឌលគិរី។

នេះជាលើកទីមួយហើយ ដែលក្រុមអ្នកវិទ្យាសាស្រ្តផ្នែកស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថាន ចុះដាក់កាំមេរ៉ាស្វ័យប្រវត្តិ តាមដានចំនួនសត្វរំពារ (ឈ្លូស) ក្នុងតំបន់ស្តារសត្វព្រៃឡើងវិញ។ ទន្ទឹមនឹងនោះដែរ ឈ្លូស (Red muntjac) ស្ថិតក្នុងក្រុមប្រភេទសត្វមានដោយបង្គួរនៅលើពិភពលោក ទៀតផង។

សត្វឈ្លូសត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទអាស្រ័យលើកិច្ចអភិរក្សនៅតាមតំបន់ជាក់លាក់ដែលវារស់នៅ។ សត្វប្រភេទនេះមាននៅប្រទេសឥណ្ឌា រហូតដល់ប្រទេសចិនភាគខាងត្បូង តំបន់អាស៊ីអាគ្នេយ៍រួមនឹងកម្ពុជា ព្រមទាំងកោះស៊ូម៉ាត្រា កោះចាវា និងកោះបាលី។សត្វប្រភេទនេះកំពុងប្រឈមនឹងរងគ្រោះថ្នាក់ ដោយសារតែការបរបាញ់ ការបណ្តើរឆ្កែទាក់ចាប់ ការដាក់អន្ទាក់ដើម្បីយកសាច់ធ្វើជាអាហារ និងគ្រោះថ្នាក់ដោយសារតែពពួកសត្វស៊ីសាច់ជាអាហារ៕

រូបភាព៖ មន្ទីរបរិស្ថានខេត្តមណ្ឌគិរី


រូបភាព៖ មន្ទីរបរិស្ថានខេត្តមណ្ឌគិរី


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង