Yearendyearend1140x150

ស្ពានអាកាសពីរខ្សែ នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី៣១ សីហា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី​
/

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៩ សីហា បានជូនដំណឹងស្ដីពីការ បើកការដ្ឋាន ស្ពានអាកាសពីរខ្សែ នៅចំណុចប្រសព្វ ក្រោមអធិបតីភាពសម្ដេខ ហ៊ុន សែន នៅ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នាថ្ងៃទី៣១ សីហា ខាងមុខនេះ។

ស្ពានអាកាស ដែលបើកការដ្ឋានសាងសង់ នៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្សជាមួយនឹងវិថី កងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) និងសាងសង់ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្សី ជាមួយនឹងមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រីង្គារ គង់ សំអុល (ផ្លូវលេខ២០០៤)។

ជាមួយគ្នានោះ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្តោះអាសន្នជុំវិញទីតាំងប្រារព្ធពិធីរយៈពេលចំនួន ០៣ថ្ងៃ ចាប់ពីថ្ងៃទី ២៩-៣១ សីហា ដើម្បីត្រៀមរៀបចំការងារចាំបាច់មួយចំនួន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង