សៀមរាប៖ សំរាមប្រមាណ៤តោនក្នុងមួយថ្ងៃក្នុងឃុំពីរជាទីប្រជុំជន ក្នុងស្រុកក្រឡាញ់ត្រូវយកទៅដុតនៅឡដុតសំរាមតាមបច្ចេកទេសរបស់ក្រសួងបរិស្ថាន។ សំរាមដែលប្រមូលបានគឺត្រូវយកទៅដុតក្នុងឡសំរាមដែលស្ថិតក្នុងឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់។
សំរាមជាបញ្ហាមួយដែលត្រូវបានក្រសួងបរិស្ថាន រដ្ឋបាលខេត្ត និងរដ្ឋបាលមូលដ្ឋានយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្អាត និងប្រមូលសម្រាប់យកទៅឆ្នៃ ឬដុតចោល។ ក្រសួងបរិស្ថានបានផ្តល់ឡដុតសំរាមមួយដែលមានអានុភាពដុតសម្រាមបាន ៨តោន ទៅ ១០តោន ក្នុងមួយថ្ងៃដល់ស្រុកក្រឡាញ់ ដើម្បីធ្វើការដុតសម្រាមប្រចាំថ្ងៃ។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅ ក្នុងឃុំចំនួនពីរ ដែលស្ថិតក្នុងទីប្រជុំជនស្រុកក្រឡាញ់បានប្រើប្រាស់សំរាមប្រមាណ ៤តោនក្នុងមួយថ្ងៃ ហើយសំរាមដែលប្រមូលបានគឺត្រូវយកទៅដុតក្នុងឡសំរាមដែលស្ថិតក្នុងឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់៕