Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

កីឡាការនី រតនា សុខាវត្តី ត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកួត Miss Eco International 2023

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ កញ្ញា រតនា សុខាវត្តី ជាបេក្ខភាពតំណាងប្រទេសកម្ពុជា ចូលរួមប្រកួត នៅក្នុងការប្រឡង Miss Eco International 2023 ខាងមុខនេះ។ កញ្ញា វត្តី មិនត្រឹមតែជាបេក្ខភាពតំណាងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងជាកីឡាការនីការាត់តេមួយរូបផងដែរ។ បច្ចុប្បន្ន កញ្ញា វត្តី ជានិស្សិតឆ្នាំទី២ ជំនាញអភិវឌ្ឍន៍សេដ្ឋកិច្ច នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ផងដែរ។

កញ្ញា វត្តី បានប្រាប់ស៊ីស៊ីថាមស៍ថា កញ្ញា ជាកីឡាការនីការាត់តេ មួយរូប និងបច្ចុប្បន្នជានិស្សិតឆ្នាំទី២ កំពុងសិក្សាលើជំនាញអភិវឌ្ឍន៍សេដ្ឋកិច្ច នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។ កាលពីពេលថ្មីនេះ កញ្ញាក៏បានចូលរួមប្រកួតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២២ និងបានជាប់ជ័យលាភីជាលំដាប់រងទី៣។

កញ្ញា វត្តី បានបន្ដថា ទាក់ទងនឹងកីឡាការាត់តេនេះ កញ្ញាបានចូលហ្វឹកហាត់តាំងពីឆ្នាំ២០០៨ និងចូលជាជម្រើសជាតិកម្ពុជា តាំងពីឆ្នាំ២០១៨ មកម្លេះ។ រហូតមកដលបច្ចុប្បន្ន កញ្ញាបានឈ្នះមេដាយប្រាក់និងជាពិសេសមេដាយសំរិទ្ធច្រើនគួរសម និងមេដាយមាស១។ ក្នុងនោះដែរ កញ្ញា បានធ្វើដំណើរទៅកាន់ប្រទេសជាច្រើន មានទាំងការទៅហ្វឹកហាត់ និងទៅចូលរួមការប្រកួត។

កញ្ញា វត្តី បាននិយាយថា កញ្ញា បានជាន់លំដាប់រងទី៣ នៃបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២២ និងក្លាយជាបេក្ខនារីតំណាងប្រទេសកម្ពុជា ចូលរួមការប្រកួតប្រជែងក្នុងកម្មវិធី Miss Eco International 2023 នៅប្រទេសអេហ្ស៊ីប នាខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ។

កញ្ញា វត្តី បានបន្ថែមថា កម្មវិធីប្រកួតនេះពិតជាមានសារៈសំខាន់ណាស់ចំពោះសង្គម ព្រោះសម្រាប់កញ្ញាផ្ទាល់អាចផ្តល់នៅក្តីស្រឡាញ់ទៅដល់ប្អូនៗជំនាន់ក្រោយតាមខេត្ត មានការចួលរួមកម្មវិធីសង្គម ដូចជាការជួយទៅដាំដើមឈើ ចែកសម្ភារះទៅកុមារ និងចែករំលែកបទពិសោធន៍នៃការសិក្សាដល់ប្អូនៗជាដើម។

កញ្ញា វត្តី បានបន្ថែមទៀតថា កញ្ញា បានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកួត Miss Eco International 2023 ខាងមុខនេះ ដូចជាបានរៀបចំខ្លួនទាំងឆុតគ្រប់វគ្គ ចំណេះដឹង និងណែនាំបន្ថែមនូវប្រពៃណីរបស់ខ្មែរ ទំនៀមទម្លាប់និងការរស់នៅរបស់ប្រជាជនកម្ពុជា។ កញ្ញា នៅតែមានសង្ឍឹមខ្ពស់ទោះលទ្ធផលទទួលបានបែបណាក៏កញ្ញានឹងប្រឹងឲអស់ពីសម្ថភាព៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង