Cctime 6monthsfree desktop
Cc times  web banner kh (2)

លូខលហ្វរលូខល រៀបចំព្រឹត្តិការណ៍«Pet Day Cyclo Tour»ដើម្បីអភិរក្សស៊ីក្លូ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ លូខលហ្វរលូខល (Local4Local) កាលពិថ្ងៃទី២៨ សីហា បានរៀបចំព្រឹត្តិការណ៍មួយមានឈ្មោះថា Pet Day Cyclo Tour។ ក្នុងនោះមានអ្នកចូលរួមប្រមាណជា ៣៣នាក់ ដោយធ្វើដំណើរចេញពីសួនវត្តបទុមវត្តី ទៅកាន់កាន់ សួន Treellion និងសួន Coconut។

នៅក្នុង Pet Day Cyclo Tour របស់លូខលហ្វរលូខល នេះ មានអ្នកចូលរួមប្រមាណជា ៣៣នាក់ ដែលអ្នកចូលរួមភាគច្រើនបានយកសត្វចិញ្ចឹមរបស់ខ្លួនមក ដូចជាសត្វឆ្កែ និងសត្វឆ្មា ជាដើម។ ប៉ុន្ដែអ្នកចូលរួមភាគច្រើន មានសត្វចិញ្ចឹមជាសត្វឆ្កែ ខណៈអ្នកចូលរួមដែលយកសត្វឆ្មាមកជាមួយមានតែម្នាក់ប៉ុណ្ណោះ។

Pet Day Cyclo Tour ធ្វើឡើងដើម្បីចូលរួមអភិរក្សស៊ីក្លូ ក៏ដូចជាយកថវិការដែលបានមកពីអ្នកទិញសំបុត្រចូលរួម ចំនួន ២០% បរិច្ចាកទៅអង្គភាពថែទាំសត្វ (The Khmer Dog Whisperer) និងចំនួន ៨០% ទៀត នឹងផ្ដល់ជូនអ៊ុំៗ ដែលបើកស៊ីក្លូ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង