
ភ្នំពេញ៖ JOJO ក្នុងនាមជាតំណាងរបស់គម្រោង Jovan city ធ្វើដំណើរលើកដំបូងនៅតាមទន្លេមេគង្គបានទាក់ទាញចំណាប់អារម្មណ៍មនុស្សរាប់ម៉ឺននាក់មកថតរូបនិងដាក់បង្ហោះលើអ៊ីនធឺណេត ក្នុងរយៈពេលមិនប៉ុន្មានម៉ោងប៉ុណ្ណោះ និងមានប្រជាពលរដ្នជាច្រើនមកចូលរួមថតរូប។
គម្រោងJovan city ស្ថិតនៅលើផ្លូវ 6A ចន្លោះស្ពានលេខ9 ជាប់នឹងទីក្រុងកីឡាអាស៊ីអាគ្នេយ៍ ជាប់និងមន្ទីរពេទ្យអន្តរជាតិជប៉ុន សាលាអន្តរជាតិ សាកលវិទ្យាល័យន័រតុន ភោជនីយដ្ឋានមាត់ទន្លេ សួនកុមារ ផ្សារទំនើប MAKRO Thailand ផ្សារទំនើប និងសួនកម្សាន្ត ជាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងតំបន់អាជីវកម្ម មជ្ឈមណ្ឌលវិជ្ជសាស្រ្ត និងការអប់រំ។

បន្ថែមពីនេះ មាន កន្លែងអាជីវកម្ម សាលារៀនអន្តរជាតិ និងការថែទាំវេជ្ជសាស្រ្តកំពូលៗក៏អាចរកបានយ៉ាងងាយស្រួលផងដែរ។ ងាយស្រួលក្នុងការធ្វើដំណើរ និងលើកតំកើននូវប្រសិទ្ធភាពជីវិត និងសុភមង្គល។

នៅពេលឆាប់ៗខាងមុខនេះ ផ្ទះវីឡាគម្រូ Jovan City 6A នឹងត្រូវបានបញ្ចប់ការសាងសង់ ហើយជាពិសេសការដេគ័រក៏នឹងត្រូវរួចរាល់ដូចគ្នា កាន់តែផ្តល់ភាពងាយស្រួលបន្ថែមទៀត ជូនអតិថិជន។

ទន្ទឹមនោះ អតិថិជននឹងបានមើលឃើញម៉ូតផ្ទះ ការរៀបចំតុបតែងជាក់ៗស្តែង ធ្វើឲ្យការសម្រេចចិត្តកាន់តែជាក់ច្បាស់ ជាពិសេស គឺអារម្មណ៍របស់អតិថិជនគ្រប់គ្នាក្នុងការចូលមកកាន់វីឡា ដែលប្រកបទៅដោយគុណភាព និងផាសុកភាព ហើយជុំវិញផ្ទះពោរពេញដោយសោភ័ណភាពថែមទៀតផង។

សូមជម្រាបថា JOVAN CITY អភិវឌ្ឍលើផ្ទៃដី140ហិចតានៅផ្លូវ6Aចន្លោះស្ពានទី9 ដំណាក់ទីមួយនេះប្រើផ្ទៃដី8.7ហិចតាសាងសង់វីឡាទោលនិងវីឡាភ្លោះសរុបត្រឹមតែ299វីឡាដើម្បីរក្សាផ្ទៃដីធ្វើសួនច្បារ ក្លិបហាត់ប្រាណ ផ្លូវបើកបរទូលាយ និងផ្លូវជិះកង់ហាត់ប្រាណ។



