Yearendyearend1140x150
Img 0571

ខេត្តព្រះវិហារឲ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ព្រះវិហារ៖ រដ្ឋបាលខត្តព្រះវិហារ បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅតាមដងស្ទឹងសែន មាត់ទន្លេមេគង្គ និងបងប្អូនដែលកំពុងតែរស់នៅតាមតំបន់ងាយរងគ្រោះដោយសារទឹកជំនន់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងនិងស្វែងរកទីទួលមានសុវត្ថិភាពដែលនៅជិតចៀសវាងកើតមានឡើងនូវគ្រោះថ្នាក់ផ្សេងៗ ។ នេះបេីតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តសៀមរាបនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ។

បេីតាមសេក្ដីប្រកាស ផ្អែកតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមចុះថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២២ ស្តីពីស្ថានភាពអាកាសធាតុ ជ្រលងសម្ពាធទាបឥណ្ឌា នឹងរំកិលធ្លាក់ចុះមកជាមួយនឹងសម្ពាធទាប (ITCZ) ដែលអូសបន្លាយនៅភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ដោយភ្ជាប់

ជាមួយនឹងសម្ពាធទាប ស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង និងរបបខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ស្ថានភាពបែបនេះ បានធ្វើឲ្យខេត្តព្រះវិហារមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំងជាប់ៗគ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដែលបានធ្វើឲ្យទឹកស្ទឹងសែនហក់ឡើងខ្លាំងលើសពីកម្រិតប្រកាសអាសន្នទៅទៀត ដែលគិតត្រឹមថ្ងៃទី២៧ខែសីហា ឆ្នាំ២០២២នេះ ទឹកស្ទឹងសែនមានកម្ពស់ ១១,៦ ម៉ែត្រ លើសពីកម្រិតប្រកាសអាសន្ន0,១០ម៉ែត្រ។

ដើម្បីធានាសុវត្ថិភាព និងបង្ការនូវគ្រោះមហន្តរាយជាយថាហេតុ សូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ជាពិសេសបងប្អូនដែលកំពុងរស់នៅតាមដងស្ទឹងសែន មាត់ទន្លេមេគង្គ និងបងប្អូនដែលកំពុងតែរស់នៅតាមតំបន់ងាយរងគ្រោះដោយសារទឹកជំនន់មួយចំនួន មេត្តាប្រុងប្រយ័ត្នខ្ពស់ និងស្វែងរកទីទួលមានសុវត្ថិភាពដែលនៅជិតចៀសវាងកើតមានឡើងនូវគ្រោះថ្នាក់ផ្សេងៗ ។សេចក្ដីប្រកាសបន្តថា ក្នុងករណីប្រជាពលរដ្ឋដែលជួបគ្រោះទឹកជំនន់ សូមមេត្តារាយការណ៍ និងផ្ដល់ព័ត៌មានឲ្យបានឆាប់បំផុតដល់អាជ្ញាធរ ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្តជាបន្ទាន់ ដើម្បីមានលទ្ធភាពចាត់វិធានការដោះស្រាយ ការពារ និងសង្គ្រោះបានទាន់ពេលវេលា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង