Yearendyearend1140x150

អ្នកជំនាញស្នើឱ្យពលរដ្ឋកុំ«ខ្ចីលុយតាមអនឡាញ»គ្មានអាជ្ញាបណ្ណព្រោះប្រឈមហានិភ័យខ្ពស់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ន៍លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា

ភ្នំពេញ៖មួយរយៈនេះ មានជនខិលខូចមួយចំនួនបានផ្សព្វផ្សាយយ៉ាងបើកចំហ និង ផ្តល់ឥណទានដល់ប្រជាពលរដ្ឋតាមរូបភាពផ្សេងៗជាច្រើនដូចជា ប្រព័ន្ធអនឡាញ បណ្ដាញសង្គម ការផ្សព្វផ្សាយតាមខិត្តប័ណ្ណ និងការបិតផ្សាយតាមទីកន្លែងសាធារណៈនានាជាដើម។ ដូចនេះ ប្រសិនបើអតិថិជនណាមួយទៅខ្ចីប្រាក់តាមរយៈការផ្សព្វផ្សាយទាំងនេះ នោះគាត់នឹងប្រឈមហានិភ័យក្នុងការប្រើប្រាស់ឥនទានលើសពីតម្រូវការ ព្រោះការផ្សព្វផ្សាយទាំងនេះគឺគ្មានការចុះបញ្ជីនៅក្នុងការិយាល័យឥនទានត្រឹមត្រូវទេ។ នេះជាប្រសាន៍លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា។

លោកបណ្ឌិត អ៊ិន ចាន់នី បានប្រាប់ស៊ីស៊ីថាម៍នៅថ្ងៃនេះថា ការខ្ចីបុលពីស្ថាប័នដែលគ្មានអាជ្ញាបណ្ណ គ្មានការចុះបញ្ជីត្រឹមត្រូវ នឹងផ្ដល់ផលប៉ះពាល់ជាច្រើន ជាពិសេសបានផ្ដល់ផលលំបាកទៅអ្នកខ្ចី ព្រោះយើងមិនដឹងអំពីប្រភពមូលនិធិ មិនដឹងអំពីកាតព្វកិច្ចដែលអ្នកខ្ចីត្រូវបំពេញ និងមិនមានទំនួលខុសត្រូវជាក់លាក់ពីដៃគូពាក់ព័ន្ធជាពិសេសអជ្ញាធរ។

លោកបណ្ឌិតបញ្ជាក់ថា ដូចនេះអតិថិជនមិនត្រូវប្រើប្រាស់សេវាកម្មដែលមិនមានប្រភាពច្បាសលាស់ និងមិនមានអាជ្ញាបណ្ណទាំងនេះទេ ប៉ុន្តែគួរនាំគ្នាងាកមកប្រើប្រាស់សេវាកម្មកម្ចីពីធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬតាមរយៈការប្រើប្រាស់កម្មវិធីអនឡាញ(Mobile App)ទាំងឡាយណាដែលទទួលបានអាជ្ញាបណ្ណប្រកបអាជីវកម្មពីធនាគារជាតិនៃកម្ពុជាទើបជាការត្រឹមត្រូវ។

យោងតាមធនាគារជាតិនៃកម្ពុជា បានអះអាងថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលទទួលបានអាជ្ញាបណ្ណប្រកបអាជីវកម្មពីធនាគារជាតិនៃកម្ពុជារួមមាន៖ ធនាគារពាណិជ្ជ ធនាគារឯកទេសគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ គ្រឹះស្ថានឥណទានជនបទ គឺជាប្រភេទគ្រឹះស្ថានស្របច្បាប់និងផ្លូវការដែលអាចផ្តល់ឥណទាន និង/ឬ សេវាពាក់ព័ន្ធផ្សេងទៀតដល់ក្រុមហ៊ុន សហគ្រាស និងឯកត្តជន។ គ្រឹះស្ថានទាំងនេះស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ហើយអតិថិជនរបស់គ្រឹះស្ថានទាំងនេះក៏ត្រូវបានការពារដោយច្បាប់។

ធនាគារជាតិនៃកម្ពុជា បានស្នើដល់សាធារណជនទាំងអស់មេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត និង សូមលើកទឹកចិត្តឱ្យប្រើប្រាស់តែសេវារបស់គ្រឹះស្ថានផ្លូវការតែប៉ុណ្ណោះ។ធនាគារជាតិបានថ្កោលទោស ចំពោះការផ្សព្វផ្សាយព័ត៌មាន និងការផ្តល់ឥណទានក្តៅផ្លូវការខុសច្បាប់គ្រប់រូបភាព និង ព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុន ឬបុគ្គលដែលធ្វើសកម្មភាពល្មើសនានាតាមនីតិវិធីច្បាប់ជាធរមាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង