Yearendyearend1140x150

អង្គការផ្កាយសមុទ្រ និង AIA ប៉ងបំបែកកំណត់ត្រាអ្នកលោតច្រើនជាងគេក្នុងរយៈពេលមួយខែ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ អង្គការផ្កាយសមុទ្រ (ISF Cambodia) និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA Cambodia បានចុះឈ្មោះការលោតសម្រាប់យុទ្ធនាការ JumpstartABetterLife ជាការប៉ុនប៉ងបំបែកកំណត់ត្រា ដែលមានចំនួនមនុស្សលោតច្រើនជាងគេនៅក្នុង Asia Book of Records នៅក្នុងរយៈពេលមួយខែ។

ការលោតរបស់ពលរដ្ឋទាំងអស់គ្នា នៅក្នុងខែសីហានេះនឹងចាត់ចូលជាការរួមចំណែកក្នុងការប៉ុនប៉ងបំបែកកំណត់ត្រា ដែលមានចំនួនមនុស្សលោតច្រើនជាងគេនៅក្នុង Asia Book of Records ក៏ដូចជាការចូលរួម ចំណែកជួយកុមារខ្វះខាតនៅក្នុងអង្គការផ្កាយសមុទ្រនេះទៀតផង។

ដើម្បីចូលរួមបំបែកកំណត់ត្រាដ៏អស្ចារ្យនេះអ្នកគ្រាន់តែការចូលរួមថតរូប ឬវីដេអូលោតរបស់អ្នកបង្ហោះទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក (Facebook) ជាសាធារណៈ (Public) និងភ្ជាប់ជាមួយ hashtag #JumpstartABetterLife នោះជាការស្រេច។

ការបំបែកកំណត់ត្រានេះទៀតសោត នេះមានរយៈពេលត្រឹមតែនៅក្នុងខែសីហានេះតែ ប៉ុណ្ណោះ ដោយនឹងត្រូវបញ្ចប់វិញនៅថ្ងៃទី 31 ខែសីហានេះហើយ។ យ៉ាងណាមិញ យុទ្ធនាការ JumpStartABetterLife បានចូលរួមដោយប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់ដោយក្នុងនោះមានតារា ល្បីៗជាច្រើនបានចូលរួមថតរូបលោត ផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង