Cctime 6monthsfree desktop
Cc times  web banner kh (2)

«ភោជនីយដ្ឋាន»តាមឆ្នេរជាច្រើនក្នុងក្រុងព្រះសីហនុផ្តើមមានភាពរស់រវើកឡើងវិញ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះសីហនុ៖ ភោជនីយដ្ឋាន និងបារ តាមឆ្នេរជាច្រើន ជាពិសេសឆ្នេរអូរឈើទាល ក្នុងក្រុងព្រះសីហនុ បានចាប់ផ្តើមបង្ហាញនូវភាពរស់រវើកបណ្តើៗឡើងវិញ ខណៈចំនួនភ្ញៀវទេសចរកាន់បានមកកំសាន្តនៅទីនេះដែលជាក្តីសង្ឃឹមជាថ្មី ក្រោយដុំពពកខ្មៅសំដៅលើជំងឺកូវីដអន់ថយទៅ។

ចាប់តាំងពីម៉ោងប្រហែល៥ល្ងាចតទៅគេសង្គេតឃើញមាន ក្រុមអ្នកទេសចរជាតិ និង អន្តរជាតិជាច្រើននាក់ បានមកញ៉ាំអាហារពេលល្ងាចជាមួយក្រុមគ្រួសារ និង ក្រុមការងាររបស់ពួកគេ នៅតាមឆ្នេរអូរឈើទាល និង ឆ្នេរមួយចំនួនទៀត ក្នុងក្រុងព្រះសីហនុ។ភ្ញៀវភាគច្រើនជាជនជាតិខ្មែរ និង ចិន ហើយទទួលទានអាហារពេលល្ងាច តាមភោជនីយដ្ឋាន និង បារ អមជាមួយការតុបតែង និង បំពាក់នូវភ្លើងពណ៌ជាច្រើន ញាំងឱ្យភ្ញៀវទេសចរកាន់តែមានអារម្មណ៍ស្រស់ថ្លា ជាមួយបរិយាកាសឆ្នេរធម្មជាតិដ៏ស្រស់ស្អាតរបស់កម្ពុជា។

លោក ស៊ីម ប៊ុនថា អ្នកគ្រប់គ្រង ភោជនីយដ្ឋាន និង បារ រ៉ក់ ឃី បានថ្លែងថា ក្រោយកូវីដធូរស្រាលទៅភោជនីយដ្ឋាន បានផ្តើមទទួលភ្ញៀវបានច្រើនជាងមុន ជាពិសេសភ្ញៀវចាប់ផ្តើមសម្រុកចូលច្រើនចាប់ពីម៉ោងប្រហែល៨ឡើងទៅបន្តមានរហូតដល់ភ្លឺ។

បើតាមអ្នកគ្រប់គ្រងរូបនេះ បានថ្លែងថា ទេសចរណ៍ក្នុងក្រុងព្រះសីហនុជាតំបន់ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ លោកចាត់ទុកភាពរស់រវើកនៃចំនួនភ្ញៀវនៅបច្ចុប្បន្នជាក្តីសង្ឃឹមថ្មីរបស់អាជីវករ និង អ្នកវិនិយោគ ក្នុងរីកចម្រើននៃអាជីវកម្មរបស់ខ្លួន ក្រោយជំងឺកូវីដ-១៩បានអន់ថយទៅវិញតាមរយៈការចាក់វ៉ាក់សាំងការពារ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ចុងសប្ដាហ៍ទី៣នៃខែសីហា កម្ពុជាទទួលបានភ្ញៀវទេសចរជាង២២ម៉ឺននាក់ ក្នុងនោះភ្ញៀវជាតិ ២០០,៦៤៥នាក់ និង ភ្ញៀវបរទេសផ្ទៃក្នុង២២,២០៨នាក់។ខេត្តព្រះសីហនុ ជាខេត្តជាប់លេខ២បន្ទាប់ពីខេត្តសៀមរាបដែលទទួលបានភ្ញៀវទេសចរ ៣១,៨១៥នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង