Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រសួងដែនដី៖ ចិនជាប្រទេសវិនិយោគច្រើនជាងគេក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តម លី រស្មី រដ្ឋលេខាធិកា នៃក្រសួងដែនដី នគរូនីយកម្ម និងសំណង 

ភ្នំពេញ៖ ប្រទេសចិនបានដើរតួនាទីធំជាងគេនៅក្នុងការវិនិយោគក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា បន្ទាប់មកមាន កូរ៉េខាងត្បូង ជប៉ុន ថៃ។ បើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថាលំហូរនៃការវិនិយោគផ្ទាល់នៃបរទេសនៅក្នុងឆ្នាំ២០១៩ បានកើនឡើង១២% ស្មើនឹង ៣,៥ ពាន់លានដុល្លារអាម៉េរិក ហើយខណៈនេះដែរលំហូរចូលវិនិយោគផ្ទាល់ពីបរទេសចំនួន ២,៣ ពាន់លានដុល្លារអាម៉េរិកនេះ គឺបានចូលទៅក្នុងវិស័យហិរញ្ញវត្ថុ ក្នុងនោះប្រទេសចិន គឺជាប្រទេសដែលធំជាងគេ ដែលបានវិនិយោគដោយផ្ទាល់ស្មើនឹងចំនួន ៤៣% បន្ទាប់មក កូរ៉េខាងត្បូង ១១% វៀតណាម ៧% ជប៉ុន ៦% និងសិង្ហបុរី ៦%។

ថ្លែងក្នុងសន្និសីទសារព័តមាន ឯកឧត្តម លី រស្មី រដ្ឋលេខាធិកា នៃក្រសួងដែនដី នគរូនីយកម្ម និងសំណង បានលើកឡើងថា បើមើលទៅលើការវិនិយោគលើវិស័យសំណង់នេះវិញ ឃើញថា៦ខែនៅក្នុងឆ្នាំ២០២២នេះ មានប្រមាណជា ២០០០ពាន់គម្រោង និងផ្ទៃក្រឡាសំណង់សរុបទាំងអស់ប្រមាណជា ២,៨ លានម៉ែត្រការ៉េ ដែលមានទុនវិនិយោគ១២០ ៦លានដុល្លារសហរដ្ឋអាម៉េរិក ក៏ប៉ុន្តែបើពិនិត្យទៅមើលឆ្នាំ២០២១ គឺយើងមាន ៤៣០៣គម្រោង ដែលមានផ្ទៃក្រឡាសំណង់ជាង ១២លានម៉ែត្រការ៉េ ដែលមានទុនវិនិយោគទាំងអស់ប្រមាណជា ៥៣៣៣ លានសហរដ្ឋអាម៉េរិក។

ឯកឧត្តម លី រស្មី បានបញ្ជាក់ថា ទន្ទឹមនឹងនោះដែរ ស្ថិតនៅក្នុងបរិបទដែលប្រទេសជាតិដែលបានទទួលនូវបានស្ថិរភាពនយោបាយ សន្តិសុខ សង្គម ធ្វើឲ្យមានការអភិវឌ្ឈលើវិស័យសំណង់នេះគួរឲ្យកត់សម្គាល់ នៅក្នុងនោះដែរ វិស័យសំណង់ជាផ្នែកមួយដ៏មានសារៈសំខាន់រួមចំណែកដល់ការអភិវឌ្ឈសេដ្ឋកិច្ច ដោយបំពេញនូវគោលបំណងជាមូលដ្ឋាននៃការអភិវឌ្ឈសង្គម បង្កើតដោយការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋ។

ជាមួយគ្នានោះ ក៏បានបង្កើននូវប្រាក់ចំណូលខ្ពស់ដល់សង្គមជាតិផងដែរ ទាក់ទងជាមួយនឹងសេវាកម្មសង្គម ហើយក៏បានចូលរួមសកម្មក្នុងកំណើននៃសេដ្ឋកិច្ចជាតិ ជាពិសេសពាក់ព័ន្ធការវិនិយោគលើវិស័យសំណង់ ដែលធ្វើឲ្យវិស័យនេះបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការរីកចម្រើននៃវិស័យសេដ្ឋកិច្ចជាតិ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង