Yearendyearend1140x150

ក្រសួងអប់រំ រៀបចំការប្រកួតស្នាដៃគំនូរកុមារ លើ ០៣ ប្រធានបទ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងអប់រំ នឹងរៀបចំព្រឹត្តិការណ៍ប្រកួតស្នាដៃគំនូរកុមារ លើ ០៣ ប្រធានបទ «ការអប់រំឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការអាស៊ាន» ដើម្បីអបអរសាទរពិធីសម្ពោធជាផ្លូវការនៃ មជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល។ ស្នាដៃគំនូរដែលបានជ្រើសរើសដោយសាលាបឋមសិក្សា ត្រូវបញ្ជូនមកក្រសួងអប់រំ យុវជន និងកីឡា ឱ្យបានមុនថ្ងៃទី១៧ កញ្ញា។

ព្រឹត្តិការណ៍ប្រកួតស្នាដៃគំនូរកុមារ ធ្វើឡើងក្នុងគោលបំនងលើកកម្ពស់ការយល់ដឹងជាសាធារណៈ ក្នុងដំណើរលើគន្លងថ្មីឆ្ពោះទៅកាន់ការអប់រំឌីជីថល និងការលើកកម្ពស់ការអប់រំវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ក៏ដូចជាអបអរសាទរពិធីសម្ពោធជាផ្លូវការនៃ មជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល ជាព្រឹត្តិការណ៍អមកិច្ចប្រជុំសហគមន៍សង្គម-វប្បធម៌របស់កម្ពុជា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២។

ដំណើរការនៃការនៃការជ្រើសរើសស្នាដៃគំនូរ ថ្ងៃទី២០-៣១ សីហា សិស្សានុសិស្សចាប់ផ្ដើមគូរគំនូរ។ ថ្ងៃទី០១-០៦ កញ្ញា គណៈគ្រប់គ្រងសាលាបឋមសិក្សា ចាប់ផ្ដើមជ្រើសរើសគំនូរ និងនៅថ្ងៃទី១៧-២៤កញ្ញា មន្ទីរអប់រំ យុវជន និងកីឡា ខេត្ត បញ្ចូនគំនូរមកក្រសួងអប់រំ ដើម្បីជ្រើសរើស ១៥គំនូរ ដែលមានភាពស្រស់ស្អាត និងសមស្របតាមប្រធានបទ នៅកម្រិតថ្នាក់ជាតិ។

កុមារដែលអាចចូលរួមក្នុងព្រឹត្តិការណ៍នេះ ត្រូវតែជាសិស្សកំពុងរៀននៅកម្រិតបឋមសិក្សា (ថ្នាក់ទី១-៦) នៅគ្រឹះស្ថានសិក្សារដ្ឋ ឬឯកជន ត្រូវគូរគំនូរ (ប្រើខ្មៅដៃពណ៌ គូល័រទឹក ឬ គូល័រប្រេង ឬ ប្រភេទផ្សេងទៀតតាមការនិយម) នៅលើក្រដាសទំហំ A3 (297 x 420 mm) ជាលក្ខណៈបញ្ឈរ ឬផ្តេក។ គំនូរត្រូវរៀបចំលើក្រដាសដែលមានផ្ទៃពណ៌ស ហើយត្រូវរក្សាគម្លាតពីគែមសងខាងនៃក្រដាសប្រមាណ៣សង់ទីម៉ែត្រ។ កុមារ ត្រូវជ្រើសរើសប្រធានបទមួយ ក្នុងប្រធានបទាំង ៣ ដើម្បីគូរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង