ព្រះវិហារ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នារសៀលថ្ងៃទី២២ សីហា ម្សិលមិញនេះ បានធ្វើដំណើរចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលកំពុងជន់លិចនៅតាមស្រុកមួយចំនួននៅក្នុងខេត្តព្រះវិហារ។ ជាមួយគ្នានេះ លោកបានណែនាំប្រជាពលរដ្ឋឱ្យប្រយ័ត្នប្រយែងកូនចៅតូចៗ ដើម្បីចៀសវាងពីគ្រោះអកុសលនានាក្នុងគ្រាទឹកជំនន់នេះ។
នៅក្នុងការធ្វើដំណើរចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពជំនន់ទឹកភ្លៀង ដែលកំពុងជន់លិចនៅតាមស្រុកមួយចំនួននៅក្នុងខេត្តព្រះវិហារ ឯកឧត្តម គន់ គីម បានណែនាំប្រជាពលរដ្ឋឱ្យប្រយ័ត្នប្រយែងកូនចៅតូចៗ ដើម្បីចៀសវាងពីគ្រោះអកុសលនានាក្នុងគ្រាទឹកជំនន់នេះ។
នៅក្នុងដំណើរចុះពិនិត្យការជន់លិច និងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនេះ ឯកឧត្តមក៏បានក្រើនរំលឹកដល់អាជ្ញាធរខេត្ត ស្រុក ឃុំ ឱ្យបង្កើនការយកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងការខ្វះខាតរបស់ប្រជាពលរដ្ឋក្នុងគ្រាជួបគ្រោះជំនន់ទឹកភ្លៀងនេះ និង បានឱ្យអាជ្ញាធរពាក់ព័ន្ធ ធ្វើការស្រង់ទិន្នន័យផលដំណាំសន្ទូងស្រូវរបស់ប្រជាពលរដ្ឋ ដែលរងការខូចខាត ហើយត្រូវត្រៀមលក្ខណៈក្នុងការបង្កបង្កើនផលឡើងវិញ៕