Cctimesw1140xh150cm copy

កម្ពុជានឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម ចាប់ពីថ្ងៃទី២៤-៣០ សីហា

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧត្តុនិយម នាថ្ងៃទី២៣ សីហា បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៤-៣០ សីហា ដែលទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាបឥណ្ឌា និងខ្យល់ម៉ូសុងនិរតីខ្សោយ។

តំបន់ទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា ពី ២៣ - ២៥ អង្សារ និងសីតុណ្ហភាពអតិបរមា ពី ៣៣ - ៣៥ អង្សារ។ នៅតាមរាជធានីខេត្ត និងភ្លៀងធ្លាក់ពីកម្រិតពីតិចទៅមធ្យម និងមានលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ទន្ទឹមនោះដែរផ្នែកខ្លះក៏អាចមានភ្លៀងធ្លាក់ជាបង្គួរផងដែរ។

តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមា ពី ២២ - ២៤ អង្សារ និងសីតុណ្ហភាពអតិបរមា ពី ៣១ - ៣៣ អង្សារ និងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ទន្ទឹមនោះដែរផ្នែកខ្លះក៏អាចមានភ្លៀងធ្លាក់ជាបង្គួរផងដែរ។

តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា ពី ២៣ - ២៤ អង្សារ និងសីតុណ្ហភាពអតិបរមា ពី ៣១ - ៣៣ អង្សារ និងមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ និង រន្ទះ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង