681 ezgif.com resize
Swift cc time

«ស្ពានអាកាស»ថ្មី០២ទីតាំងទៀតនឹងផុសចេញជារូបរាងនៅភ្នំពេញឆាប់ៗនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រភព: មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ

ភ្នំពេញ៖បើមិនមានអ្វីប្រែប្រួលនោះទេ«ស្ពានអាកាស»ថ្មីចំនួន ០២ទីតាំងបន្ថែមទៀត នឹងត្រូវរដ្ឋបាលរាជធានីភ្នំពេញសាងសង់នៅភ្នំពេញឆាប់ៗខាងមុននេះ។គម្រោងនេះទទួលបានគោលការណ៍ពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាជាស្ថាពររួចហើយ។

បើតាមគម្រោង«ស្ពានអាកាស»ថ្មីចំនួន ០២ ទីតាំងនោះ គឺស្ថិតនៅប្រសព្វរវាងមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មហាវិថី ព្រះមុនី្នវង្ស និង វិថី កងយោធពលខេមរភូមិន្ទ (ផ្លូវលេខ ២៧១)។ចំណែកទីតាំងទី២ស្តុបស៊ីនជូរីប្លាស្សា ប្រសព្វរវាងមហាវិថី សហព័ន្ឋរុស្ស៊ី មហាវិថី សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ ២០០៤) និង ផ្លូវលេខ ២០១១។

ទាក់ទងនឹងតម្លៃ និង ក្រុមហ៊ុនទទួលបានសិទ្ធិសាងសង់វិញ រដ្ឋបាលរាជធានីភ្នំពេញមិនទាន់បានបញ្ជាក់ឱ្យច្បាស់នៅឡើងទេ។

សូមបញ្ជាក់ថា បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៦ ដែលបានសាងសង់រួចរាល់ និងកំពុងប្រើប្រាស់។ស្ពានអាកាសទាំងអស់នេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា បានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការកក់ស្ទុះចរាចរណ៍ក្នុងទីក្រុងភ្នំពេញ និង ជួយជំរុញដំណើរការសេដ្ឋកិច្ចជាច្រើនផងដែរ។

Khcct banner

អត្ថបទទាក់ទង