
ព្រះវិហារ៖ ភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃនេះបានធ្វើឱ្យផ្ទះប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅតាមព្រំដែនជើងភ្នំដងរ៉ែក ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រងការជន់លិច។ ជាមួយគ្នានេះ អភិបាលខេត្តព្រះវិហារបានចុះជួយប្រជាពលរដ្ឋដែលផ្ទះរបស់គាត់រងការលិចលង់ដោយទឹកជំនន់ នៅតាមបន្ទាត់ព្រំដែនដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង។
កាលពីយប់ថ្ងៃទី២១ សីហា កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កងកម្លាំងចម្រុះ ភ្ជាប់ជាមួយសម្ភារសង្គ្រោះជាច្រើនប្រភេទ ដឹកនាំដោយ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារបានចុះជួយប្រជាពលរដ្ឋដែលផ្ទះរបស់គាត់រងការលិចលង់ដោយទឹកជំនន់ នៅភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅតាមបន្ទាត់ព្រំដែនដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង។
ជាមួយគ្នានេះ ដោយសារទឹកភ្លៀងបានបន្តធ្លាក់ជាប់គ្នា បណ្តាលឱ្យតំបន់វាលទំនាបមួយចំនួននៅតាមបន្ទាត់ព្រំដែនជន់លិចដល់ផ្ទះសម្បែង ផលដំណាំរបស់ប្រជាពលរដ្ឋ ក្នុងនោះកងកម្លាំងអន្តរាគមន៍បានត្រៀមលក្ខណ:ប្រុងប្រៀបរួចជាស្រេចក្នុងការជួយអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋក្នុងទីតាំង ដែលបានត្រៀម២៤លើ២៤ម៉ោង គ្រប់បណ្តាគោលដៅឈរជើង សម្រាប់ជួយសង្រ្គោះ ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗ៕

រូបភាព៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

រូបភាព៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ