Yearendyearend1140x150

ក្រសួងបរិស្ថាន៖«ការដាំដើមឈើ»ជាការដឹងគុណដល់ភពផែនដី និង បានចំណូលពីធម្មជាតិ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ ក្រសួងបរិស្ថាន

កំពង់ស្ពឺ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីថ្ងៃទី២១ សីហា បានចូលរួមក្នុងពិធីដាំកូនឈើចំនួន ៧០០ដើម ក្នុងសហគមន៍តំបន់ការពារធម្មជាតិចំបក់ ខេត្តកំពង់ស្ពឺ។ ឯកឧត្តម នេត្រ ភក្រ្តា បានលើកឡើងថា ការដាំដើមឈើ គឺជាការផ្សារភ្ជាប់ជីវិត និងធម្មជាតិ និង ជាការដឹងគុណដល់ភពផែនដី ថែមទាំងកម្ពុជាមានលទ្ធភាពលក់ឥណទានកាបូននៅលើទីផ្សារឥណទានកាបូនស្ម័គ្រចិត្ត ផងដែរ។

នៅក្នុងពិធីដាំកូនឈើចំនួន ៧០០ដើម ក្នុងសហគមន៍តំបន់ការពារធម្មជាតិចំបក់ ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការដាំដើមឈើ គឺជាការផ្សារភ្ជាប់ជីវិត និងធម្មជាតិ និង ជាការដឹងគុណដល់ភពផែនដី ដែលបានផ្តល់នូវជីវិត ធនធានធម្មជាតិ ជីវចម្រុះ និងប្រពន្ធ័អេកូឡូស៊ីដ៏ល្អសម្រាប់យើងទាំងអស់គ្នារស់នៅ។

ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងថា កម្ពុជាមានឱកាសគ្រប់គ្រាន់ដើម្បីពង្រឹងការងារគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិកម្ពុជា ហើយដោយសារតែការអភិរក្សធនធានធម្មជាតិមានភាពល្អប្រសើរ កម្ពុជាមាន លទ្ធភាពលក់ឥណទានកាបូននៅលើទីផ្សារឥណទានកាបូនស្ម័គ្រចិត្ត។

ឯកឧត្តម នេត្រ ភក្រ្តា បានបន្ដថា កម្ពុជាបានឈានដល់របត់ថ្មីនៃការរកលុយពីការអភិរក្សធនធានធម្មជាតិរបស់ខ្លួន ថែមទាំងឈានដល់របត់ថ្មីនៃការរកចំណូលបានពីការអភិរក្សធនធានធម្មជាតិ ដោយរក្សាទិសស្លោក«រក្សាព្រៃឈរ ដើម្បីរកចំណូល»។

គួរបញ្ជាក់ថា សហគមន៍តំបន់ការពារធម្មជាតិចំបក់ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានផ្ទៃដីសរុប ៣៤៥១ហិកតា ហើយសហគមន៍នេះមានប្រជាពលរដ្ឋជាង ៦០០គ្រួសារជាសមាជិក។ សហគមន៍តំបន់ការពារធម្មជាតិចំបក់គឺជាសហគមន៍ទេសចរណ៍ធម្មជាតិមួយដែលលេចធ្កោជាងគេ ហើយប្រជាជនបច្ចុប្បន្នបានផ្តល់សេវាទេសចរណ៍ធម្មជាតិដូចជាការផ្តល់សេវាផ្ទះស្នាក់នៅ ការចម្អិនម្ហូបអាហារ សេវាដើរកម្សាន្ត មគ្គុទ្ទេសក៏ទេសចរណ៍ជាដើម៕

រូបភាព៖ ក្រសួងបរិស្ថាន
រូបភាព៖ ក្រសួងបរិស្ថាន
រូបភាព៖ ក្រសួងបរិស្ថាន


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង