Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

ឯកឧត្តម គួច ចំរើន ចាយពេលជិត៣ម៉ោងពន្យល់UNពី «ការជួញដូរមនុស្ស,ឧក្រិដ្ឋកម្ម»នានា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម គួច ចំរើន ជួបជាមួយលោក វិទិត មុតតាបន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពី សិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា នៅសាលាខេត្តចាស់ នៅថ្ងៃទី ១៩ សីហា ឆ្នាំ២០២២។

ភ្នំពេញ៖ អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី ១៩ សីហានេះ បានជួបពិភាក្សាការងារជាមួយ លោក វិទិត មុតតាបន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពី សិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា។ជាកិច្ចពិភាក្សាធ្វើឡើងក្រោមប្រធានបទក្តៅៗពាក់ព័ន្ធបញ្ហាជាច្រើនពាក់ព័ន្ធសិទ្ធិមនុស្ស ការជួញដូរមនុស្ស និង ឧក្រិដ្ឋកម្មអនឡាញជាដើម។ក្នុងជំនួបនោះ អភិបាលខេត្តព្រះសីហនុ បានចំណាយពេលជិត៣ម៉ោង ដើម្បីពន្យល់លោក វិទិត មុតតាបន និង ឆ្លើយសំណួរមួយចំនួនដោយមិនបានព្រាងទុកជាមុនផង។

លោក វិទិត មុតតាបន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពី សិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា បានថ្លែងអំណរគុណ ឯឧត្តមអភិបាលខេត្ត ដែលបានឱ្យប្រតិភូរបស់លោក សិក្សាឈ្វេងយល់អំពីកង្វល់ និងបញ្ហាប្រឈមនានា ដើម្បីរកវិធីដោះស្រាយឱ្យបានទាន់ពេលវេលា ក្នុងនោះមានដូចជាស្ថានភាពសិទ្ធិមនុស្ស, ការបង្ខិតបង្ខំឱ្យប្រព្រឹត្តបទល្មើស, ការជួញដូរមនុស្ស, ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណេត, ការបោកប្រាស់តាមប្រព័ន្ធអនឡាញ និងស្ថានភាពជនរងគ្រោះដែលត្រូវបានជួយសង្គ្រោះជាដើម។

ឯកឧត្តម គួច ចំរើន បានជម្រាបជូន លោក វិទិត មុតតាបន ថា កម្ពុជាមានរដ្ឋធម្មនុញ្ញ និងច្បាប់ជាច្រើនទាក់ទងនឹងសិទ្ធិមនុស្ស ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណេត និងការបោកប្រាស់តាមប្រព័ន្ធអនឡាញជាដើម ហើយធ្វើការប្រយុទ្ធប្រឆាំង ចំពោះបញ្ហានេះផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា មានការប្តេជ្ញាចិត្តខ្ពស់ប្រឆាំងអំពើទាំងឡាយណាដែលល្មើសនឹងច្បាប់កម្ពុជា និងបទដ្ឋានគតិយុត្តនានារបស់អន្តរជាតិ។

ឯកឧត្តមអភិបាលខេត្ត បានអះអាងទៀតថា អាជ្ញាធរខេត្តព្រះសីហនុគ្រប់ជាន់ថ្នាក់មិនដែលគេចវេសពីតួនាទីរបស់ខ្លួននោះឡើយ ពោលគឺយើងសហការគ្នាអនុវត្តច្បាប់ និងបង្រ្កាបរាល់បទល្មើសដោយគ្មានការបន្ធូរដៃឡើយ។ ជាមួយគ្នានេះរដ្ឋបាលខេត្ត សូមស្វាគមន៍ គ្រប់ភាគីពាក់ព័ន្ធ និងបណ្តាស្ថានទូតប្រទេសនានាជាមិត្ត ក្នុងការសហការស្វែងរកឬសគល់នៃបទល្មើស ដើម្បីឈានទៅដល់ការបង្ក្រាបឱ្យកាន់តែមានប្រសិទ្ធភាព។ ឯកឧត្តមបានជម្រាបជូនថា កន្លងមកប្រទេសកម្ពុជា និងប្រទេសថៃមានលំហូរពលករខុសច្បាប់ទៅវិញទៅមក ហើយមានពលករខ្មែរទៅធ្វើការប្រទេសថៃ និងក៏មានពលករថៃមកធ្វើការនៅប្រទេសកម្ពុជា ពិសេសក្នុងខេត្តព្រះសីហនុតាមរយៈការអូសទាញដោយខុសច្បាប់។

 ឯកឧត្តម គួច ចំរើន បានថ្លែងថា “២០ឆ្នាំមុនពលរដ្ឋខ្មែរជាច្រើននាក់រងការធ្វើទុក្ខបុកម្នេញ ឬជួញដូរ នៅថៃ ម៉ាឡេស៊ី តៃវ៉ាន់ ចិន យើងជាខ្មែរមានការឈឺចាប់។ ដូច្នេះសម្រាប់នៅកម្ពុជា យើងមិនឱ្យការឈឺចាប់នេះកើតមានទៀតនោះឡើយ”។

កន្លងមកមានការលើកឡើងថា មានករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់នៅតាមទីតាំងអាជីវកម្មមួយចំនួនក្នុងខេត្តព្រះសីហនុ តែពេលសមត្ថកិច្ចចុះទៅដល់ គឺអ្នកដែលតាំងខ្លួនជាជនរងគ្រោះទាំងនោះកំពុងធ្វើការជាធម្មតា និងអ្នកខ្លះទៀតកំពុងសម្រាកលេងទូរស័ព្ទជាដើម។ បន្ទាប់ពីសមត្ថកិច្ចសួរនាំ គឺពួកគេចង់ប្តូរកន្លែងធ្វើការ ទើបប្តឹងសមត្ថកិច្ចថាមានករណីចាប់បង្ខាំង។ ហើយករណីខ្លះទៀត គឺដើមបណ្តឹងជាអ្នកផ្សេង ដោយសាម៉ីខ្លួន មិនបានប្តឹងឡើយ ហើយក៏មិនមានករណីចាប់បង្ខាំងឡើយ គឺពួកគេស្ម័គ្រចិត្តធ្វើការងារជាធម្មតា។ 

ឯកឧត្តមអភិបាល បានចំណាយពេលជាច្រើនម៉ោងជជែកជាមួយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ និង បានឆ្លើយសំណួរជាច្រើនដែលបានចោទសួរឡើងដោយអ្នករាយការណ៍ពិសេសUN។ជាសំណួរដោយភាគច្រើនផ្តោតលើបញ្ហាសិទ្ធិមនុស្ស និង ការជួញដូរមនុស្ស និង ឧក្រិដ្ឋជនអនឡាញ។

ក្រោយស្តាប់ការពន្យល់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានញញឹម និងទេះដៃស្វាគមន៍ចំពោះការឆ្លើយនឹងសំណួរដោយមិនបានព្រាងទុកនេះ។ក្នុងជំនួបនោះ លោក វិទិត មុតតាបន មិនបានសម្តែងក្តីបារម្ភអ្វីនោះទេ ពោលលោកមកទស្សនកិច្ចនៅក្នុងខេត្តព្រះសីហនុនេះ សិក្សាឈ្វេងយល់អំពីកង្វល់ និង បញ្ហាប្រឈមនានា ដើម្បីរកវិធីដោះស្រាយឱ្យបានទាន់ពេលវេលា ក្នុងនោះមានដូចជាស្ថានភាពសិទ្ធិមនុស្ស, ការបង្ខិតបង្ខំឱ្យប្រព្រឹត្តបទល្មើស, ការជួញដូរមនុស្ស, ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណេត, ការបោកប្រាស់តាមប្រព័ន្ធអនឡាញ និង ស្ថានភាពជនរងគ្រោះដែលត្រូវបានជួយសង្គ្រោះជាដើម។

ជាមួយគ្នានោះ លោក វិទិត មុតតាបន បានប្រាប់ឯកឧត្តម គួច ចំរើនថា អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបើកចិត្តរង់ចាំការកិច្ចសហការជាមួយអភិបាលព្រះសីហនុ ខណៈអភិបាលខេត្តប្រកាសស្វាគមន៍គ្រប់ភាគីពាក់ព័ន្ធ និង បណ្តាស្ថានទូតប្រទេសនានាជាមិត្ត ក្នុងការសហការស្វែងរកឬសគល់នៃបទល្មើស ដើម្បីឈានទៅដល់ការបង្ក្រាបឱ្យតែមានប្រសិទ្ធភាព៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង