Yearendyearend1140x150

សម្ដេច ស ខេង៖ ជនបរទេសទម្លុះទ្វាររត់ចេញពីកាស៊ីណូជាករណីជជែកគ្នាមិនត្រូវរឿងប្រាក់ខែ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា នៅថ្ងៃទី ១៩ សីហានេះ បានថ្លែងចាត់ទុកករណីជនបរទេសទម្លុះ ទ្វាររត់ចេញពីកាស៊ីណូមួយកន្លែង ស្ថិតនៅឃុំជ្រៃធំ ស្រុកកោះធំ ខេត្តកណ្ដាល ជាករណីជជែកគ្នាមិន ត្រូវរឿងប្រាក់ខែ ហើយជាជនបរទេសធ្វើការខុសច្បាប់នៅកម្ពុជា។

សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានពន្យល់ថា ព័ត៌មានជាបឋម ជនជាតិវៀតណាមដែលទម្លុះទ្វាររត់ចេញពីកាស៊ីណូ ប្រហែលមកធ្វើការងារខុសច្បាប់ និង មានការសន្យាផ្ដល់ប្រាក់ខែ ហើយការបើកប្រាក់ខែមិនដូចការសន្យា ដោយមានការជជែកមិនត្រូវគ្នាទើបជនជាតិវៀតណាមរត់ចេញពីកាស៊ីណូ ប៉ុន្ដែសមត្ថកិច្ចបានធ្វើការឃាត់មេក្លោង និង មានសេសសល់នូវជនរងគ្រោះខ្លះ ដែលទៅវៀតណាមមិនទាន់អស់។

សម្តេច ស ខេង បានប្រកាសអំពីគម្រោងបើកកិច្ចប្រជុំជាមួយភាគីជាតិ និងអន្ដរជាតិ ក្នុងការពិនិត្យ និង ចុះស្រាវជ្រាវ ករណីពាក់ព័ន្ធទៅនឹងការជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជា។ ការប្រកាសនេះធ្វើឡើង ក្រោយពីនៅរយៈពេលចុងក្រោយនេះ ករណីបង្ខាំងមនុស្ស ឬការជួញដូរមនុស្សត្រូវបានចាប់អារម្មណ៍យ៉ាងខ្លាំង និងមានការចុះផ្សាយទាំងព័ត៌មានជាតិ និងអន្ដរជាតិ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៨សីហាម្សិលមិញនេះ មានការផ្ទុះហេតុការណ៍មួយនៅ ដោយជនជាតិវៀតណាម និង ជនជាតិចិន បានបុកទម្លុះរបង កាស៊ីណូ យីហោ Golden Phonix Entertainment នៅឃុំជ្រៃធំ ស្រុកកោះធំ ខេត្តកណ្ដាល។អ្នកខ្លះប្រថុយលោតទឹកហែលឆ្លងទៅវៀតណាម។មតិខ្លះសង្ស័យថា ជាករណីបង្គាំងមនុស្សខុសច្បាប់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង