
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ សីហានេះប្រកាសអំពីគម្រោងបើកកិច្ចប្រជុំជាមួយភាគីជាតិ និងអន្ដរជាតិ ក្នុងការពិនិត្យ និងចុះស្រាវជ្រាវ ករណីពាក់ព័ន្ធទៅនឹងការជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជា។ ការប្រកាសនេះធ្វើឡើង ក្រោយពីនៅរយៈពេលចុងក្រោយនេះ ករណីបង្ខាំងមនុស្ស ឬការជួញដូរមនុស្សត្រូវបានចាប់អារម្មណ៍យ៉ាងខ្លាំង និងមានការចុះផ្សាយទាំងព័ត៌មានជាតិ និងអន្ដរជាតិ។
សម្ដេច ស ខេង បានមានប្រសាន៍ថា កាលពីល្ងាចម្សិលមិញ ថ្ងៃទី១៨ សីហា ស្នងការនគរបាលខេត្តកណ្ដាល បានចុះត្រួតពិនិត្យជនបរទេសដែលចូលមកធ្វើការនៅកម្ពុជា ដែលមានទីតាំងនៅ កាស៊ីណូ យីហោ Golden Phonix Entertainment នៅឃុំជ្រៃធំ ស្រុកកោះធំ ខេត្តកណ្ដាល ដោយឃាត់ខ្លួនជនជាតិវៀតណាមមួយចំនួន ខ្លះរត់រួច និងខ្លះទៀតបានរត់គេចខ្លួនទៅប្រទេសវៀតណាម៕
សម្ដេច ស ខេង បានបន្ដថា ការចុះត្រួតពិនិត្យ នៅខេត្តកំពង់សោមក៏បានធ្វើ កាលពិម្សិលមិញដូចគ្នា។ រហូតមកដល់បច្ចុប្បន្ន ការចុះត្រួតពិនិត្យនៅខេត្តកណ្ដាល និងកំពង់សោម បានឃាត់ខ្លួនអ្នកពាក់ព័ន្ធ មេក្លោង និងជនរងគ្រោះមួយចំនួន មានជនជាតិរៀតណាម អាម៉េរិក ខ្មែរ-អាម៉េរិក និងជនជាតិឥណ្ឌូនេស៊ី៕