Cctime 6monthsfree desktop
Cc times  web banner kh (2)

ទូតហ្វីលីពីន ស្នើកម្ពុជាជួយពលរដ្ឋខ្លួន០៤រូប ជាប់ឃុំឃាំងនៅកាស៊ីណូLong Bay

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កោះកុង៖ ស្ថានទូតសាធារណៈរដ្ឋហ្វីលីពីន កាលពីថ្ងៃទី០៨ សីហា បានស្នើសុំឱ្យកម្ពុជាជួយសង្គ្រោះជនជាតិហ្វីលីពីនចំនួន ០៤រូប ដែលកំពុងបំពេញការងារឱ្យក្រុមហ៊នចិន មិនស្គាល់ឈ្មោះ ដែលស្ថិតនៅក្នុងកាស៊ីណូ Long Bay ក្នុងស្រុកតារាសាគរ ខេត្តកោះកុង។

ស្ថានទូតសាធារណៈរដ្ឋហ្វីលីពីន បានស្នើសុំឱ្យកម្ពុជាជួយសង្គ្រោះជនជាតិហ្វីលីពីនចំនួន ០៤រូប ដែលក្នុងនោះមាន ស្រី ០៣រូប និងប្រុស ០១រូប។ ជនរងគ្រោះទាំង ០៤រូប នោះ ត្រូវបានជាប់ឃុំឃាំងនៅ ជាន់ទី៤ បន្ទប់លេខ៥០៨ ក្នុងកាស៊ីណូ Long Bay ក្នុងស្រុកតារាសាគរ ខេត្តកោះកុង។

ជនជាតិហ្វីលីពីនទាំង ០៤នាក់នេះ ត្រូវបានបង្ខំឱ្យធ្វើការបោកប្រាស់តាមប្រព័ន្ធអនឡាញ និងបង្ខាំងមិនឱ្យចេញក្រៅ។ ពួកគេមិនត្រូវបានអនុញ្ញាតឱ្យចេញពីក្រុមហ៊ុននោះឡើយ លុះត្រាតែពួកគេមានលុយច្រើន ដើម្បីបង់ទៅឱ្យក្រុមហ៊ុនចិន ដែលមិនស្គាល់ឈ្មោះនោះ។

បើតាមប្រសាសន៍ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា កម្ពុជាត្រៀមនឹងរៀបចំការប្រជុំជាមួយដៃគូអន្ដរជាតិ ក្នុងការចួលរួមប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស នៅកម្ពុជា ហើយកាលពីថ្ងៃទី១៨ សីហា ម្សិលមិញ អាជ្ញាធរ បានចុះពិនិត្យទីតាំងកាស៊ីណូ យីហោ Golden Phonix Entertainment នៅឃុំជ្រៃធំ ស្រុកកោះធំ ខេត្តកណ្ដាល ដោយឃាត់ខ្លួនជនជាតិវៀតណាមមួយចំនួន ខ្លះរត់រួច និងខ្លះទៀតបានរត់គេចខ្លួនទៅប្រទេសវៀតណាម៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង