681 ezgif.com resize
Swift cc time

ក្រុមការងារបច្ចេកទេសក្រសួងដែនដី បន្តចុះពិនិត្យ វាស់វែង កំណត់អត្តសញ្ញាណដីក្នុងតំបន់អង្គរ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ ក្រុមការងារបច្ចេកទេសទាំង៣២ក្រុមមកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងរដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរមូលដ្ឋាន កំពុងចុះពិនិត្យយ៉ាងសកម្ម ដើម្បីវាស់វែងកំណត់និយាមកាក្បាលដី អត្តសញ្ញាណដីធ្លីក្នុងរមណីយដ្ឋានអង្គរ នៅតាមសង្កាត់ និងភូមិជាច្រើនក្នុងក្រុងសៀមរាប នៅថ្ងៃទី១៩ សីហា ២០២២។

សកម្មភាពរបស់ក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់មួយចំនួនទៀត ដែលស្ថិតនៅក្រោមការគ្រប់គ្រងនៃអាជ្ញាធរជាតិអប្សរានេះ កំពុងចុះពិនិត្យយ៉ាងសកម្ម ដើម្បីវាស់វែងកំណត់និយាមកាក្បាលដី អត្តសញ្ញាណដីធ្លីក្នុងរមណីយដ្ឋានអង្គរ ដែលស្ថិតក្នុងតំបន់១ និងតំបន់២ ក្នុងរមណីយដ្ឋានអង្គរ នៅក្នុងភូមិសាស្ត្រទាំង៥សង្កាត់ មានសង្កាត់នគរធំ សង្កាត់គោកចក សង្កាត់ស្លរក្រាម និងសង្កាត់ទឹកវិល ទូទាំងក្រុងសៀមរាប៕


Khcct banner

អត្ថបទទាក់ទង