ភ្នំពេញ៖ ក្រសួងអប់រំ នៅព្រឹកថ្ងៃទី១៩ សីហានេះ បានជូនដំណឹងថា ឯកឧត្តម ហង់ជួន ណារ៉ុន នឹងធ្វើសន្និសីទសារព័ត៌មាន ស្ដីពី ការបង្កើតវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលក្នុងនោះមានដេប៉ាតឺម៉ង់សិក្សាវៀតណាម ផងដែរ។ សន្និសីទសារព័ត៌មាននេះ នឹងធ្វើនៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា វេលាម៉ោង ០៤:៣០ នាទីរសៀល៕