Yearendyearend1140x150

ខេត្តព្រះសីហនុចាត់វិធានការ«រុះរើខ្ទម»ខុសច្បាប់ ខណៈពលរដ្ឋ៤នាក់ត្រូវចាប់ខ្លួន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សកម្មភាពពលរដ្ឋវាយគ្រឿងចក្ររដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី ១៦ សីហា ឆ្នាំ២០២២។

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី ១៦ សីហានេះ បានចាត់វិធានការចុះរុះរើខ្ទមខុសច្បាប់ដែលបានសង់លើទីតាំងដីរបស់ក្រុមហ៊ុនឯកជន ក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ(SIHANOUK VILLE SEZ)។ក្នុងប្រតិបត្តិការនោះ បានឈានដល់ការប៉ះទង្គិចគ្នានានារវាងកងកម្លាំងអាជ្ញាធរខេត្ត ជាមួយប្រជាពលរដ្ឋរហូតដល់ចាប់ខ្លួនពលរដ្ឋចំនួន៤នាក់ ដើម្បីសួរចម្លើយ។ជាលទ្ធផលពលរដ្ឋទាំងនោះ បានសារភាពចម្លើយទទួលស្គាល់កំហុស។

តាមការគម្រោងទុកកម្លាំងសមត្ថកិច្ចចម្រុះរបស់ខេត្តព្រះសីហនុ បានធ្វើដំណើរទៅដល់ចំណុចទីតាំងសាងសង់ខ្ទម និង ទន្ទ្រានដីដោយខុសច្បាប់ ដើម្បីធ្វើការរុះរើខ្ទមអនាធិបតេយ្យទាំងនោះ។ប៉ុន្តែប្រតិបត្តិការនេះ ត្រូវបានរារាំងដោយប្រជាពលរដ្ឋជាច្រើននាក់ដែលប្រដាប់ទៅដោយ កាបិត ចំពាមកៅស៊ូ ដុំថ្ម ដបប្រេងសាំង បានចេញមុខតវ៉ារហូតដល់ប្រើអំពើហិង្សាលើក្រុមអាជ្ញាធរខេត្ត។

ការប៉ះទង្គិចគ្នារវាងកងកម្លាំងអាជ្ញាធរខេត្តជាមួយប្រជាពលរដ្ឋ បានកើតឡើងនៅពេលអាជ្ញាធរសម្រេចឱ្យដាក់គ្រឿងចក្រវាយកំទិច និង រុះរើខ្ទម ខុសច្បាប់នៅទីតាំងជាក់ស្តែង។ការប៉ះទង្គិចគ្នានេះបានឈានទៅដល់ការចាប់ខ្លួនមេខ្យល់ចំនួន៤នាក់ ដើម្បីយកមកសួរចម្លើយនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ។

ក្នុងប្រតិបត្តិការនោះ រដ្ឋបាលខេត្តព្រះសីហនុ បានរុះរើ និង ពលរដ្ឋស្ម័គ្រចិត្តប្រគល់ដីមកជូនរដ្ឋបាលខេត្តវិញបានប្រមាណ ៤០ ភាគរយ ខណៈអ្នកចាប់ខ្លួនចំនួន៤នាក់កំពុងត្រូវបានសមត្ថកិច្ចខេត្តធ្វើការសួរនាំព័ត៌មានបន្ថែម ដើម្បីឈានទៅដល់ការចាប់ខ្លួនមេក្លោងដែលនៅពីក្រោយនៃការរៀបចំផែនការចាត់តាំង អូសទាញប្រជាពលរដ្ឋពុះដីឡូត៍លើដីក្រុមហ៊ុនឯកជនដោយខុសច្បាប់នេះ។

បើតាមរដ្ឋបាលខេត្តព្រះសីហនុបានបង្ហើបឱ្យដឹងថា ការសាងសង់ខ្ទមខុសច្បាប់ក្នុងទីតាំងខាងលើ គឺជាការរៀបចំដោយមានមេក្លោងនៅពីក្រោយបោកបញ្ឆោតប្រជាពលរដ្ឋឱ្យចូលមកទិញដី ឬចែកដីក្នុងទីតាំងរបស់ក្រុមហ៊ុនឯកជន និងបានយកប្រជាពលរដ្ឋខែល។បច្ចុប្បន្ននេះសមត្ថកិច្ចខេត្តព្រះសីហនុបានកំណត់មុនសញ្ញមេក្លោងបានមួយចំនួនហើយ។

គួរបញ្ជាក់ថា ក្នុងបរិវេណដីក្រុមហ៊ុនឯកជននោះមានខ្ទមដែលសាងសង់ដោយគ្មានការអនុញ្ញាតរាប់រយខ្ទម។រដ្ឋបាលខេត្តបានអប់រំឱ្យប្រជាជនរើខ្ទមរបស់ពួកគេចេញម្ដងរួចមកហើយ កាលពីថ្ងៃទី ២៧មេសា ឆ្នាំ២០២២៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង