.jpg?1660622612)
ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រង AIA Cambodia ដែលជាក្រុមហ៊ុនធានារ៉ាប់រងឈានមុនគេនៅ កម្ពុជាប្រារព្ធខួប ៥ ឆ្នាំ ដោយបានបង្កើតយុទ្ធនាការ ចាប់ផ្តើមដើម្បីជីវិតកាន់តែប្រសើរ (#JumpstartABetterLife)។ យុទ្ធនាការនេះតម្រូវឲ្យប្រជាពលរដ្ឋខ្មែរចូលរួមថតរូបលោត រួចផុសទៅកាន់ហ្វេសប៊ុក រាល់ការថតរូបលោតម្នាក់ AIA Cambodia នឹងបរិច្ចាគថវិកា ១,០០០ រៀលមកកាន់អង្គការផ្កាយសមុទ្រដើម្បីជួយដល់ការសិក្សារបស់កុមារដែលកំពុងជួបការខ្វះខាត។
ក្រុមហ៊ុនធានារ៉ាប់រង AIA Cambodia និងអង្គការផ្កាយសមុទ្ររំពឹងថាយុទ្ធនាការនេះនឹងមានអ្នក ចូលរួមរហូតដល់ទៅ ២៥០,០០០ នាក់ ដែលនឹងត្រូវបិទបញ្ចប់ទៅនៅចុងខែសីហានេះ។ យុទ្ធនាការ #JumpstartABetterLife នេះបង្កើតឡើងក្នុងគោលបំណងជួយជំរុញទឹកចិត្តប្រជាជនកម្ពុជាទាំងអស់ឲ្យចាប់ផ្តើមទម្លាប់ល្អៗថ្មីដើម្បីអភិវឌ្ឍខ្លួនឲ្យកាន់តែប្រសើរ ធ្វើជាគំរូដល់មិត្តភក្តិ ក្រុមគ្រួសារ និងសហគមន៍ ក៏ដូចជាចូលរួមចំណែកជួយដល់កុមារកម្ពុជាដែលកំពុងខ្វះខាតផងដែរ។ ក្នុងការចូលរួម អ្នកត្រូវថតរូប ឬវីដេអូ លោតបង្ហោះជា Public នៅក្នុងហ្វេសប៊ុកភ្ជាប់ជាមួយនឹង hashtag #JumpstartABetterLife។
ថវិកាទាំងដែលទទួលបានពីកម្មវិធីសប្បុរសធម៌នេះនឹងយកទៅប្រើប្រាស់ទៅលើកម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រ ដែលជួយទ្រទ្រង់ទៅលើការសិក្សារបស់កុមារដែលកំពុងជួបការខ្វះខាតឲ្យទទួលបានការសិក្សាដ៏ ប្រសើរមួយ រហូតដល់ពួកគេទទួលបានការងារធ្វើ។ ការចូលរួមរបស់មនុស្សចំនួន ២៥០,០០០ នាក់នៅក្នុងយុទ្ធនាការនេះ អង្គការផ្កាយសមុទ្រនឹងអាចរៃអង្គាសថវិកាបានចំនួន ៦០,០០០ ដុល្លារអាមេរិកដែលនឹងជួយដល់សិស្សរបស់កុមារជាង ៧០០ នាក់ ដែលការជួយទ្រទ្រង់រួមមានការអប់រំ ការថែសុខភាព អាហារូបត្ថម្ភ ថ្នាក់រៀនបន្ថែម និងការទ្រទ្រង់ស្បៀងអាហារទៅកាន់គ្រួសារគេ។
យុទ្ធនាការនេះធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការ AIA Cambodia និងអង្គការផ្កាយសមុទ្រ (ISF Cambodia) ដែលមានរយៈពេលមួយខែពេញ នៅក្នុងខែសីហានេះ។ យុទ្ធនាការនេះបានចូលរួមដោយសំណាក់ប្រជានជនខ្មែរជាច្រើន ក៏ដូចជាលោកជួប សុភ័ក្រ លោកជា វណ្ណារិទ្ធ កញ្ញាហេង កែវនីតា លោកអ៊ន ចាន់ប៉ូលីន លោកគួច សុកុម្ភៈ លោកអ៊ុំ វិចិត្រ រួមទាំងតារាចម្រៀង និងបុគ្គលល្បីៗជាច្រើនរូបទៀត។
AIA Cambodia តែងតែគាំទ្រការងាររបស់អង្គការផ្កាយសមុទ្រចាប់តាំងពីឆ្នាំទីមួយដែលក្រុមហ៊ុន ធានារ៉ាប់រងនេះចូលមកដល់កម្ពុជាម្លេះ។ AIA Cambodia បានចូលរួមគាំទ្រកម្មវិធីបាល់ទាត់របស់ អង្គការផ្កាយសមុទ្រតាមរយៈការប្រកួតបាល់ទាត់កុមារ និងយុវជន ដែលបានផ្តល់ឳកាសឲ្យកុមារ និងយុវជនក្រីក្រជាច្រើនបានលេងកីឡាមួយនេះ ការប្រកួតនេះក៏បានពង្រីកនៅកាន់ខេត្តក្រុងមួយ ចំនួនដូចជា បាត់ដំបង កំពត សៀមរាប ជាដើម ហើយកម្មវិធីនេះទៀតសោតមានអ្នកទទួលផល ជាង ៧,០០០ នាក់។
យុទ្ធនាការថ្មីនេះជាផ្នែកមួយនៃយុទ្ធនាការធំរបស់ក្រុមហ៊ុនធានារ៉ាប់រង AIA Cambodia ដែលមាន ឈ្មោះថា “ចាប់ផ្តើមដើម្បីជីវិតកាន់តែប្រសើរ” ដែលមានគោលដៅក្នុងការលើកទឹកចិត្តឲ្យ ប្រជាពលរដ្ឋខ្មែរមានសុខភាពល្អ រាងកាយមាំមួន និងសុខភាពផ្លូវចិត្តល្អ ដែលនេះស្របទៅតាមការផ្តួចផ្តើមរបស់ AIA ដើម្បីជួយប្រជាជន ១,០០០,០០០,០០០ នាក់ ឲ្យរស់នៅប្រកបដោយ សុខភាព និងជីវិតកាន់តែប្រសើរ។



